Breaking News
Loading...
Tuesday, November 12, 2013

មិត្ត​ភក្តិ​យក​រថ​យន្ត​របស់​ក្រុម​ហ៊ុន​ទៅ​ផ្ញើ​បែរ​ជា​បើក​ទៅ​ផឹក​ស៊ី​បុក​រះ​សំយ៉ាប​ផ្ទះ​គេ ​និង​បង្គោល​ភ្លើង​ញី​ឈ្មោល​បាក់​អស់​ ២​ដើម​


ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវមិត្តភក្តិយក រថយន្តរបស់ក្រុមហ៊ុនផ្ញើសម្ភារ និងសំបុត្រទាន់ចិត្ត ទៅផ្ញើទុក តែបែរជាយកទៅបើកចេញផឹកស៊ី រួចបុករះសំយ៉ាបផ្ទះគេ និងបង្គោលភ្លើងញីឈ្មោលបាក់អស់ ២ដើម បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩យប់ ថ្ងៃទី១០ វិច្ឆិកា ២០១៣ តាមបណ្តោយផ្លូវជាតិ៥៩ ស្ថិតនៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

លោកអនុសេនីយ៍ឯក សួន នីប៉ូ នាយផ្នែក នៃការិយាល័យចរាចរណ៍ជើងគោកខេត្ត បានឲ្យដឹងថា ជនបង្កគ្រោះថ្នាក់ចរាចរណ៍មានឈ្មោះ ប៊ុន វិបុល ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិអញ្ចាញ ឃុំឬស្សីក្រោម ស្រុកមង្គលបូរី។

លោកបន្តថា បើតាមសម្តីជនបង្កឈ្មោះ ប៊ុន វិបុល និយាយថា ខ្លួនបានយករថយន្តរបស់មិត្តភក្តិម្នាក់ ដែលគេផ្ញើទុកនៅផ្ទះ ព្រោះមិត្តភក្តិជាម្ចាស់រថយន្តនោះ ទៅខេត្តសៀមរាប យកបើកបរទៅផឹកស៊ីនៅផ្ទះមិត្តភក្តិម្នាក់ទៀតនៅខាងជើងផ្សារថ្មី ហៅចម្ការគ លុះផឹកហើយបានបើកចេញមកបំណងទៅផ្ទះវិញ តែមកដល់កណ្តាលផ្លូវ មិត្តភក្តិដែលផឹកស៊ីទូរស័ទ្ទឲ្យទិញនំប៉័ងសាច់ ហើយក៏បើកត្រលប់ទៅវិញទំនងស្រវឹងស្រាធ្លាក់ភ្នែក ក៏បានបើកទៅបុកគំនរឥដ្ឋ និងបុករះសំយ៉ាបផ្ទះប្រជាពលរដ្ឋ និងជ្រុលទៅបុកបង្គោលភ្លើងញីឈ្មោលបាក់អស់ ២ដើម នៅខាងលិចផ្លូវថែមទៀត បណ្តាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខ។

លោកអនុសេនីយ៍ឯក សួន នីប៉ូ បានបន្តថា ក្រោយពេលគ្រោះថ្នាក់កើតឡើងកម្លាំង ជំនាញបានចុះធ្វើការពិនិត្យ និងវាស់វែង ដោយខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងបង្គោលភ្លើង ព្រមទាំងរថយន្តរបស់ក្រុមហ៊ុន ដែលបង្កនោះ ខូចខាតយ៉ាងដំណំ ត្រូវអនុវត្តតាមច្បាប់បញ្ជូនទៅតុលាការ៕





0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved