Breaking News
Loading...
Thursday, November 14, 2013

​ម៉ូតូ​​បើក​វ៉ា​ម៉ូតូ​ប៉ះ​ដៃ​ចង្កូត​​ដួល​ខ្ទាត​​​ចូល​​ក្រោម​រថ​យន្ត​កិន​បែក​ក្បា​ល​ស្លាប់​ភ្លាមៗ​ ​យ៉ាង​អណោច​អធ័ម​


រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅ នឹងកន្លែងយ៉ាងអណោចអធ័ម ខណៈដែលរូបគាត់កំពុងជិះម៉ូតូ ស្រាប់តែមានម៉ូតូ ១គ្រឿងទៀត បើកស្របទិសគ្នាវ៉ាទៅមុខ ហើយប៉ះដៃម៉ូតូជនរងគ្រោះ បណ្តាលឲ្យបុរសនោះ ដួលខ្ទាតចូលក្រោមរថយន្តកិនបែកក្បាលស្លាប់តែម្តង ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី១៣ វិច្ឆិកា ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះមានឈ្មោះ ជ័យ ចំរើន អាយុ ៣០ឆ្នាំ មុខរបរជាជាងផ្សារដែក ស្នាក់នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិក្រាំងខ្នុរ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ១គ្រឿង អត់ស្លាកលេខ ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ ១គ្រឿង ដែលបើកស្របទិសគ្នាបើកវ៉ាស្តាំទៅមុខ ក៏ប៉ះដៃចង្កូតម៉ូតូជនរងគ្រោះបណ្តាលឲ្យដួលខ្ទាតជនរងគ្រោះចូលក្រោមរថយន្ត ១គ្រឿង ម៉ាកហ៊ីស៊ុយហ្ស៊ុយ ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3A-0781 របស់ក្រុមហ៊ុនផែស្ងួត តេង ឡាយ ដែលបើកស្របទិសគ្នា ត្រូវរថយន្តកិនបែកក្បាលស្លាប់តែម្តង។ ចំណែករថយន្តបង្កបានជ្រុលធ្លាក់ប្រឡាយក្បែរចិញ្ចើមផ្លូវ ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕









0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved