Breaking News
Loading...
Thursday, November 14, 2013

ជោគ​ជ័យ​​ដ៏​​អ​ស្ចារ្យ​​បំ​ផុត​​របស់​​ពិ​ធី​​ការិ​នី​​វ័យ ២៥​​ឆ្នាំ ដែល​មាន​​សម្រស់​​ល្អ​​ឯក សម្រាប់​​ពិ​ភព​លោក​


​រាជធានី​ភ្នំពេញ ៖ បវរ​កញ្ញា​​ប្រ​ទេស​​ វេ​​ណេ​​ស៊ុយ​​អេ​​ឡា ដែល​ជា​​អ្នក​​អត្ថា​ធិ​ប្បាយ ទូរ​ទ​ស្សន៍​​វ័យ ២៥​ ឆ្នាំ​​នាង Gabriela Isler បាន​​គ្រង​​ម​កុដ បវរ​ក​ញ្ញា​​ចក្ក​វាឡ​​ឆ្នាំ​២០​១៣ បន្ទាប់​ពី​​ធ្វើ​ការ​​ប្រ​កួត​​វគ្គ​​ផ្តាច់​ព្រ័ត្រ នៅ​​ទី​ក្រុង​​មូ​​ស្គូ​​ កាល​ពី​​យប់​ថ្ងៃ​ទី​​៩ ខែ​វិច្ឆិ​កា ​កន្លង​ទៅ​នេះ​។ នាង​ត្រូវបាន​គេ ជ្រើសរើស​ជា​ជ័យលាភី​លេខ​មួយ ក្នុងចំណោម​បេ​ក្ខ​នារី​ចំនួន ៨៦ នាក់​ដែលជា បវរកញ្ញា​តំណាង​ឲ្យ​ប្រទេស​ចំនួន ៨៦ ចូលរួម​ក្នុងការ​ប្រកួត ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ដែលមាន​មនុស្ស រាប់រយ​លាន​នាក់ តាមដាន​ទស្សនា​ជុំវិញ ពិភពលោក​។

 

​ក្នុង​ព្រឹត្តិការណ៍​ដ៏​រំភើប និង​ភ័យ​អរ បវរកញ្ញា​ចក្កវាឡ​ឆ្នាំ​ចាស់​នាង Olivia Culpo របស់​សហរដ្ឋអាមេរិក បាន​បំពាក់​មកុដ​ពេជ្រ លើ​ក្បាល​ដល់​បវរកញ្ញា​ឆ្នាំ​ថ្មី​។ ជ័យលាភី​របស់​នាង Isler បាន ក្លាយជា​បវរកញ្ញា​លើក​ទី​៧ របស់​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា ដែល​ឈ្នះ​បាន​ជ័យលាភី សម្រស់​ល្អ​ឯក គ្មាន​ពីរ សម្រាប់​ពិភពលោក​ទាំងមូល​។ បន្ទាប់ពី​ការទទួលបាន​ជ័យលាភី បវរកញ្ញា​ចក្កវាឡ​ថ្មី​រូបនេះ បាន​និយាយថា «​ខ្ញុំ ពិតជា​រំភើប​ខ្លាំងណាស់ មិនដឹងថា​រក​ពាក្យ​អ្វី មក​អត្ថាធិប្បាយ​ពី អារម្មណ៍​របស់ខ្ញុំ​ឲ្យ​ត្រូវ​ឡើយ គ្រាន់តែ​ដឹងថា​ពេលនេះ រំភើប​ណាស់ នេះ​ជា​ជោគជ័យ​ដ៏​អស្ចារ្យ​បំផុត នៅក្នុង​ជីវិត​របស់ខ្ញុំ​»​។  

 

​អំឡុង​ការប្រកួត​ដែល​ក្នុងចំណោម បេ​ក្ខ​នារី​នាក់​ចុងក្រោយ និង​ឈាន​ចូលដល់ ៥​នាក់​ចុងក្រោយ​ស្រី​ស្អាត វេ​ណេ​ស៊ុយ​អេ​ឡា​បាន​ឆ្លើយ​សំនួរ របស់​គណៈកម្មការ​តាមរយៈ​អ្នកបកប្រែ​ថា «​ខ្ញុំ​គិតថា យើង​គួរ​ជម្នះ​នូវ សេចក្តី​ភ័យខ្លាច ហើយនឹង​បង្កើត​វា ឲ្យ​កាន់តែ​រឹងមាំ​»​។ ព្រឹត្តិការណ៍​ប្រកួត​សម្រស់ ប្រចាំ​ឆ្នាំនេះ​បវរកញ្ញា​ប្រទេស​អេស្បាញ នាង Patricia Yurena Rodrigues ជាប់​ចំណាត់ថ្នាក់​លេខ​២ បវរកញ្ញា​ប្រទេស​អេ​ក្វា​ឌ័​រ​នាង Constanza Baez ជាប់​ចំណាត់ថ្នាក់​លេខ​៣ ខណៈ​បវរកញ្ញា​ប្រទេស​ហ្វីលីពីន ជាប់​ចំណាត់ថ្នាក់​លេខ​៤ និង បវរកញ្ញា​ប្រទេស​ប្រេ​ស៊ី​ល ដែល​ជាប់​លេខ​៥៕

Wat 121122 Wat 121123 Wat 121124

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved