Breaking News
Loading...
Friday, November 29, 2013

វីដេអូ៖ គ្រោះថ្នាក់ពិតជាមើលមិនឃើញមែន! បុរស២នាក់ ឈររង់ចាំឆ្លងផ្លូវ ដូចឈររង់ចាំសេចក្តីស្លាប់!


វាពិតជា ភ្ញាក់ផ្អើល និងមិនគួរអោយជឿសោះ ថាខណៈពេលដែលបុរស ពីរនាក់នេះ ឈររង់ចាំឆ្លងផ្លូវ បែរជាត្រូវរងគ្រោះ ដោយមិនដឹងខ្លួនទៅវិញ។

វីដេអូឃ្លីប ដ៏គួរឲ្យរន្ធត់មួយ ត្រូវបានគេបង្ហោះចែកចាយ នៅលើបណ្តាញសង្គមហ៊្វេសបុក បានបង្ហាញអោយឃើញ នូវហេតុការណ៏មួយ ខណៈពេលដែល បុរសពីរនាក់កំពុងតែឈររង់ចាំ ឆ្លងទៅផ្លូវម្ខាងទៀត ស្រាប់តែមាន ឡានពីរជិះមកដល់ ចំនុចប្រសព្វ ប៉ះគ្នា រួចទៅបុក ជាមួយបុរស ទាំងពីរនោះ ពេញទំហឹង។ ក្នុងនោះផងដែរ តាមរយៈវីដេអូឃ្លីបនេះ អាចឲ្យយើងដឹងបានថា ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី១៦ ខែកក្តដា ឆ្នាំ ២០១៣ កន្លងទៅ តែទោះជាយ៉ាងណាក៏ដោយ ហេតុការណ៏បែបនេះ ពិតជាមិនគួរអោយជឿ និងមិនគួរកើតឡើង ចំពោះអ្នក ដែលខំគោរព ច្បាប់ចរាចរណ៏បែបនេះនោះទេ ហើយនេះក៏ជា មេរៀនមួយ សំរាប់អ្នកដំណើរគ្រប់រូប អោយមានការប្រុងប្រយ័ត្ន កាន់តែខ្ពស់បន្ថែមទៀត ព្រោះថា គ្រោះថ្នាក់មើលមិនឃើញនោះទេ។

ដូច្នេះហើយ សូមប្រិយមិត្តទាំងឡាយ ធ្វើការប្រុងប្រយ័ត្នអោយមែនទែន ជាមួយនឹងការបើកបរនៅតាមដងផ្លូវតូចធំ សុវត្ថិភាពជាចំបង គោរពច្បាប់ចរាចរណ៏ គឺស្រលាញ់ជីវិតខ្លួនឯង និង អ្នកដទៃផងដែរ៕


ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved