Breaking News
Loading...
Monday, November 25, 2013

ម៉ូតូ​គុប​ជ្រុង​សេ​៧០​ប៉ះ​ជាមួយកង់​ ដួល​ខ្ទាត​ចូល​ក្រោម​កង់​រថ​យន្ត​កុង​តឺន័រ​ កិន​បែក​ក្បាល​ស្លាប់​


រាជធានីភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូ ម៉ាកគុបជ្រុងសេ៧០មួយគ្រឿង ជ្រុលទៅកៀរ ស្ត្រីអ្នកជិះកង់ម្នាក់ទៀត បណ្តាលឱ្យដួលខ្ទាតចូលក្រោមកង់រថ យន្តដឹកកុងតឺន័រ១គ្រឿង កិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ នៅនឹងកន្លែង ហើយស្ត្រីអ្នកជិះកង់រងរបួសស្រាល ចំណែកអ្នកបើករថយន្ត រត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦ និង១៥នាទីព្រឹក ថ្ងៃទី២៤ វិច្ឆិកា ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ លេខ២៦ និង២៧ ស្ថិតក្នុងភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះត្រូវគេស្គាល់ឈ្មោះភឹម សុហុន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងប្រិយ ឃុំព្រះខែ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកគុបជ្រុងសេ៧០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ ១BP៣៧២៣ ។ ម៉ូតូនេះបានជិះប៉ះជាមួយកង់មួយគ្រឿង ដែលជិះដោយស្ត្រីម្នាក់ ឈ្មោះនៃ ចាន់ថា អាយុ៣៧ឆ្នាំ មានទីលំនៅក្នុងភូមិក្រឡឹងជុំ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល រងរបួសស្រាល។ ចំណែកឯរថយន្តដឹកកុងតឺន័រ ម៉ាកអាំងទែណាស្យូណាល់ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ៣A១៦៤៥ អ្នកបើកបរមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ ព្រោះក្រោយកើតហេតុរត់គេចខ្លួនបាត់ស្រមោល។



ផ្តល់សិទ្ធដោយ កោះសន្តិភាព


0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved