Breaking News
Loading...
Monday, November 25, 2013

ចោរ​ស្ទើរ​ភ្លើង​ លួច​ម៉ូតូ​គេ​បាន​ហើយ​បណ្តើរ​យក​ទៅ​ធ្វើ​សោ​ ត្រូវ​ម្ចាស់​គេ​ទាន់​វាយបែក​ក្បាល​


រាជធានីភ្នំពេញ ៖ ចោរស្ទើរភ្លើងម្នាក់ ខណៈលួចម៉ូតូគេបានហើយ ម៉ូតូជាប់សោ.កជិះមិនកើត ក៏បណ្តើរយកទៅធ្វើសោ ត្រូវម្ចាស់គេទាន់ស្រែកឆោឡោ ផ្អើលដល់ប្រជាពលរដ្ឋតាមផ្លូវនាំ គ្នាស្វាគមន៍ម្នាក់មួយដៃ មួយជើងបែកក្បាល រួចប្រគល់ឱ្យប៉ូលិស ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៤ វិច្ឆិកា ២០១៣ នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ។

តាមប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះឈឹម បុល អាយុ៣០ឆ្នាំ ជាអ្នករើសអេតចាយ ស្នាក់នៅតាមកន្លែងលក់អេតចាយម្តុំទួលសង្កែ បានលួចម៉ូតូមួយគ្រឿងម៉ាក ឌ្រីមសេ១២៥ ស៊េរី២០០៨ ដែលមានម្ចាស់ឈ្មោះភា សុធី ភេទប្រុស អាយុ៣២ឆ្នាំ ជាកម្មករកាត់ដេរ មានទីលំនៅផ្ទះលេខ១៧៧G ក្រុម១៣ ភូមិ-សង្កាត់ខាងលើ។

តាមបុរសជាម្ចាស់ម៉ូតូបានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានយកម៉ូតូមកទុកនៅមុខផ្ទះ ដើម្បីរៀបចំធ្វើពិធីបុណ្យគំរប់ ៧ថ្ងៃសពម្តាយរបស់គាត់ បន្ទាប់ពីទុកម៉ូតូរួចដើរចូលទៅក្នុងផ្ទះមួយភ្លែត ពេលចេញមកវិញស្រាប់តែបាត់ម៉ូតូ ភ្លាមៗនោះពួកគាត់ក៏នាំគ្នាដើររក ស្រាប់តែប្រទះឃើញជនសង្ស័យ កំពុងបណ្តើរម៉ូតូតាមផ្លូវក៏ស្រែកឆោឡោ ឡើងផ្អើលដល់ប្រជាពលរដ្ឋ នៅតាមផ្លូវនាំគ្នាព្រួតវាយទ្រមខ្លួន ទើបប្រគល់ឱ្យប៉ូលិសសង្កាត់ ទួលសង្កែតែម្តងទៅ។



0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved