Breaking News
Loading...
Friday, November 1, 2013

សមត្ថកិច្ច ឃាត់ខ្លួន ២នាក់ ប្ដី-ប្រពន្ធ កំពុងបើករថយន្ដ ធុនដ្រា ពីបទ ចេញសែក អត់ទឹកប្រាក់


ភ្នំពេញ ៖ ពីរនាក់ប្ដី-ប្រពន្ធ កំពុងធ្វើ ដំណើរ តាមរថយន្ដធុនដ្រា ពណ៌ស មួយ គ្រឿងអត់ស្លាកលេខ ត្រូវបានកម្លាំងសមត្ថ កិច្ច អាវុធហត្ថលើផ្ទៃប្រទេស ចុះទៅចាប់ ខ្លួន កាលពីវេលាម៉ោងប្រមាណ ៤រសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ នេះ ដោយ ជាប់ពាក់ព័ន្ធ ពីបទ ចេញសែកអត់ទឹកប្រាក់។

ការឃាត់ខ្លួន ជនសង្ស័យពីរនាក់-ប្ដី ប្រពន្ធខាងលើនេះ បានធ្វើឡើងនៅខាងមុខ សកលវិទ្យាល័យ វិទ្យាសាស្ដ្រសុខាភិបាល តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ ។យ៉ាងណាក៏ដោយ ពុំទាន់មានព័ត៌មានលំអិត ស្ដីពីការឃាត់ខ្លួន និងដំណើររឿងខាងលើនេះទេ រួមទាំងអត្ដ សញ្ញាណ ពីរនាក់ប្ដី-ប្រពន្ធ ។ ពេលសមត្ថ កិច្ចចុះទៅចាប់ខ្លួន គេសង្កេតឃើញជន សង្ស័យទាំងពីរនាក់ ប្ដី-ប្រពន្ធ ទូរស័ព្ទ អន្ដ រាគមន៍ខ្វាត់ខ្វែង ដើម្បីដោះស្រាយ ប៉ុន្ដែ ទាំងមនុស្ស និងរថយន្ដ ត្រូវបានសមត្ថកិច្ច យកទៅសួរនាំបន្ដទៀត ៕







0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved