Breaking News
Loading...
Saturday, November 9, 2013

សំបុត្រ សារភាពស្នេហ៍ របស់សិស្ស បឋមសិក្សា ធ្វើអោយគេអស់សំណើចគ្រប់ៗគ្នា


វាជារឿងគួរអោយអស់សំណើច មួយពេលដែលមនុស្សពេញវ័យ ឃើញក្មេងៗកំពុងញ៉ែ គ្នាយ៉ាងញាក់សាច់ ដោយពួកគេប្រើវិធីសាស្ត្រ សរសេរសំបុត្រ សារភាព។ តាមប្រភពពត៌មាន បានអោយដឹងថា តាមរយៈសំបុត្រ សារភាពនោះ ក្មេងប្រុសដែលជាមិត្ត រួមថ្នាក់មានឈ្មោះថា P.S បាន សរសេរផ្ញើរជូន មិត្តស្រី ដែលខ្លួនស្រលាញ់ មានឈ្មោះថា Ashley ហើយក្មេងប្រុសបាន ទុកជំរើស ៣ដើម្បីអោយក្មេងស្រី ឆ្លើយនូវសំនួរ ដែលគេបានចោទសួរ។ រាល់ចំលើយដែល បានរៀបចំទុកជាស្រេចនោះ មាន Yes, No, Maybe ប៉ុន្តែចុងក្រោយ Ashley បានឆ្លើយយ៉ាងដាច់ម៉ាត់ថា No ព្រោះគេបានប្រាប់ ក្មេងប្រុសនោះថា គេមានសង្សាររួចទៅ ហើយដែលគេមាន ឈ្មោះថា Kyle។ ប៉ុន្តែអ្វីដែលធ្វើអោយ មនុស្សជាច្រើនមានការហួស ចិត្ត ទប់សំណើចមិនបាននោះគឺ ក្មេងស្រីម្នាក់នោះ បានបញ្ជាក់ជាចុងក្រោយថា នៅពេលដែល គេបែកគ្នាជាមួយ Kyle គេនិងយក P.S ធ្វើជាសង្សារ ចំនួនមួយខែ ទៅពីរខែ។ ហើយបន្ទាប់ពី សំបុត្រពួកគេត្រូវបានបង្ហោះ តាមប្រពន្ធ័ អនឡាញ រួចមក ធ្វើអោយមនុស្សរ៉ាប់លាននាក់ ចុចមើល និង ធ្វើការ Comment ហើយរាល់ Comment ភាគច្រើនគឺ សុទ្ធតែនិយាយអំពី ក្មេងស្រីដ៍គួរអោយស្រលាញ់ Ashley ដែលពួកគេនាំគ្នានិយាយថា ពេលដែលនាងធំ មិនដឹងថា នាងមានសង្សារប៉ុន្មាននាក់នោះទេ។ តើប្រិយមិត្ត យល់យ៉ាងណា ចំពោះស្នេហារបស់ក្មេងៗទាំង២នាក់នេះ⁣ ?

001-c519f-1383870301408

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved