បុរសរួមរ័កឆាប់ពេក ស្រ្តីមិនស្កប់ស្កល់ ធ្វើយ៉ាងណាទើបបានយូរ?
១៖ យករឿងមកគិត ឬទន្ទេញ
នេះគឺជាវិធីសាស្ត្របែបបុរាណដែលមានប្រសិទ្ធភាពបំផុត។ ហេតុផលមួយដែលបុរសឆាប់បាញ់ទឹកកាមគឺដោយសារគាត់ពុះកញ្រ្ជោលនឹងសកម្មភាពសិចរបស់គាត់ពេក។ ដូច្នេះដើម្បីកាត់បន្ថយ ឬគ្រប់គ្រងស្ថានការណ៍ពេលអ្នកកំពុងរួមរ័ក វិធីដ៏ឆ្លាតវៃគឺយករឿងណាមួយមកគិត ឬមកទន្ទេញ។ ប្រសិនបើអ្នកចូលចិត្តមើលរឿងភាគទូរទស្សន៍ អ្នកអាចរំលឹកពីភាគចុងក្រោយដែលអ្នកបានទស្សនា តើតួអង្គណាមានបញ្ហាអ្វីខ្លះ ហើយវាបញ្ចប់ទៅនៅត្រឹមណា។ បើអ្នកចូលចិត្តបាល់ទាត់ អ្នកអាចរំលឹកពីប្រកួតចុងក្រោយរបស់ក្រុមដែលអ្នកចូលចិត្ត ឬគិតដល់ឈ្មោះកីឡាករតាមក្រុម។
២៖ ដកឃ្លាមកបបោសអង្អែលវិញ
ការត្រលប់មកថើប បបោសអង្អែល ឬធ្វើអូរ៉ាល់សិចវិញ នឹងផ្ដល់ឱកាសឱ្យអ្នកបានសម្រាកបន្តិច និងគ្រប់គ្រងភាពត្រេកត្រអាលរបស់អ្នកបាន។ ហើយដៃគូរបស់អ្នកថែមទាំងគិតថា អ្នកពុះពារក្នុងរឿងនេះទៀតផង។ ពេលអ្នកមានអារម្មណ៍ថា អាចគ្រប់គ្រងខ្លួនឯងបានវិញហើយ អ្នកអាចត្រលប់មកសមរភូមិប្រយុទ្ធសារជាថ្មី។
៣៖ ប្ដូរទីតាំង
ប្រសិនបើជំហរ ឬទីតាំងដែលអ្នកកំពុងប្រតិបត្តិការធ្វើឱ្យអ្នកត្រេកត្រអាលពេក អ្នកអាចប្ដូរជំហរថ្មី។ ត្រូវនិយាយជាមួយនាងផងពេលអ្នកប្ដូរ។ ពេលខ្លះជំហរដែលអ្នករោលរាលបំផុត មិនផ្ដល់ភាពសុខស្រួលដល់ដៃគូអ្នកទេ។ ប្រសិនបើដៃគូរបស់អ្នកចូលចិត្តជំហរដែលអ្នកអាចគ្រប់គ្រងស្ថានការណ៍បាន អីចឹងគឺជាឱកាសតែមួយក្នុងលោកហើយ។
៤៖ ប្រើស្រោមអនាម័យ
វាជាវិធីមួយដែលសាមញ្ញបំផុត តែមានប្រសិទ្ធភាព។ ការប្រើស្រោមអាចជួយកាត់បន្ថយភាពស្រើបស្រាល ឬការឆាប់បាញ់ទឹកកាមរបស់បុរសបានមួយភាគធំ។
៥៖ រៀនទប់អារម្មណ៍តាមរយៈការជួយខ្លួនឯង
ប្រសិនបើអ្នកប្រាថ្នាចង់បានបទពិសោធន៍នៃការរួមរ័កបានយូរ អ្នកត្រូវហ្វឹកហាត់ដោយការជួយសម្រេចកាមដោយខ្លួនឯង។ ឧទាហរណ៍៖ ពេលអ្នកជួយខ្លួនឯងជិតដល់កំពូលហើយ អ្នកបញ្ឈប់សកម្មភាពភ្លាម មុនពេលអ្នកឈានដល់ចំណុចកំពូល។ រង់ចាំបន្តិច ហើយបន្តកិច្ចការអ្នកតាមក្រោយ។ ធ្វើយ៉ាងនេះរាងកាយ និងអារម្មណ៍អ្នកនឹងអាចគ្រប់គ្រងស្ថានការណ៍ពេលឡើងគ្រែបាន៕
ដោយ nob70
0 comments:
Post a Comment