Breaking News
Loading...
Saturday, November 16, 2013

អ្នក​មាន​គុណ​បាន​ប្រកាស​លក់​កូន​តាម​អនឡាញ​​


ក្មេង​​នៅ​ប្រេស៊ីល​ម្នាក់ ត្រូវ​បាន​អ្នកមានគុណ​​​ប្រកាស​លក់​លើ​គេហទំព័រ OLX នា​ថ្ងៃ​អង្គារ​ក្នុង​តម្លៃ ២៦៧ផោន ប្រហែល ៤២៨.៧៨ដុល្លារអាមេរិក ដោយ​មាន​​សរសេរ​ថា” យំខ្លាំងពេក មិន​ឱ្យ​ខ្ញុំ​ដេក ខ្ញុំ​ត្រូវ​ទៅ​ធ្វើការ​​ចិញ្ចឹម​ក្រពះ”។

 

LAURA MAM នឹង​បង្ហាញ​បទ​ថ្មី​ខែ​ក្រោយ​នេះ

អ្នក​និពន្ធ​ម្នាក់​មិន​ដឹង​ជា​បុរស​ឬ​ស្រ្តី​ទេ​បាន​ផ្ដល់​ឈ្មោះ​ទំនាក់ទំនង និង​អាសយដ្ឋាន​ទីក្រុង Aparecida de Goiânia កណ្ដាល​រដ្ឋ Goias ប្រេស៊ីល។ ការ​ផ្សព្វផ្សាយ​នេះ ត្រូវ​បាន​គេ​ចេញ​ផ្សាយ​រយៈ​ពេល​១២ម៉ោង មុន​ពេល​វា​ត្រូវ​ក្រុមហ៊ុន​ដក​​ចេញ​វិញ។

 

article-2507287-1969938300000578-736_634x451

បន្ទាប់​ពី​បាន​ឃើញ​ការ​ផ្សព្វផ្សាយ​នេះ ប៉ូលិស​ប្រេស៊ីល​​បាន​ដាក់​ការ​ស៊ើបអង្កេត។ លោក Marcela Orçai មន្ត្រី​​ប៉ូលិស​ការពារ​កុមារ​មក​ពី​ទីក្រុង Aparecida de Goiânia និយាយ​ថា” ពួក​លោក​កំពុង​តែ​​តាម​ដាន​រក​មនុស្ស​ដែល​បង្ហោះ​ការ​​ផ្សាយ​នេះ”។

 

ប្រទេស​ណា​ខ្លះ​ជួយ​លុយ​រាប់​លាន​ដុល្លារ​ដល់​ហ្វីលីពីន​ក្នុង​គ្រា​កំសត់​នេះ?

លោក Orçai បាន​ពន្យល់​បន្ថែម​ថា” ពួកយើង​កំពុង​ស្វែង​រក​ទីតាំង​អ្នក​បង្ហោះ។​យើង​ជឿ​ថា បុគ្គល​នោះ​អាច​រស់​នៅ​តំបន់ Campos Eliseos ប៉ុន្តែ​អាសយដ្ឋាន​ដែល​ផ្ដល់​ឱ្យ​គឺ​មិន​មាន​ទេ ចំណែក​លេខ​ទូរសព្ទ​មិន​ពាក់ព័ន្ធ​ជាមួយ​ករណី​នេះ​​ទេ”។

 

ប្រជាជន​ឥណ្ឌូណេស៊ី​ជាង ៥ពាន់​​នាក់​រត់​ចេញ​ពី​ផ្ទះ​បន្ទាប់​​​មាន​បន្ទុះ​ភ្នំភ្លើង ​

ក្មេង​ដែល​ត្រូវ​ម្ដាយ​ឪពុក​ប្រកាស​លក់​​លើ​គេហទំព័រ OLX នោះ ទើប​តែ​មាន​អាយុ​២​ទៅ៣ខែ​ប៉ុណ្ណោះ។ OLX ជា​គេហទំព័រ​ជំនួញ​ដ៏​ធំ​លើ​ពិភពលោក ដែល​មាន​នៅ​ ១០៧ប្រទេស។ ជា​រៀង​​រាល់​ខែ​ក្រុមហ៊ុន​​នេះ ទទួល​បាន​អតិជន​ជាង១០០លាន​នាក់ ដែល​ទិញ លក់ និង​ផ្សព្វផ្សាយ​សេវាកម្ម​ផ្សេងៗ៕
​​
ដោយ nob70
ប្រភព៖ Dailymail

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved