Breaking News
Loading...
Saturday, November 9, 2013

ពិធី​បុណ្យ​ចម្លែក​ៗ​ទាំង​៥​ជុំ​វិញ​ពិភព​លោក​


ប្រទេស​នីមួយ​ៗ​លើ​ពិភព​លោក​​សុទ្ធ​តែ​មាន​ពិធី​បុណ្យ​ប្រចាំ​ជាតិ​សាសន៍​របស់​ខ្លួន ​ដើម្បី​បញ្ជាក់​ពី​អត្តសញ្ញាណ​ជាតិ​​។ ក្នុង​ចំណោម​ពិធី​បុណ្យ​ទាំង​នោះ​ ក៏​មាន​បុណ្យ​មួយ​ចំនួន​ដែល​មាន​លក្ខណៈ​ប្លែក​មិន​ធ្លាប់​​ឃើញ​ ឬ​វា​អាច​ជា​ទំនៀម​ទម្លាប់​ចម្លែក​ៗ​ដែល​ nob70 ​ទាំង​អស់​គ្នា​មិន​ដែល​នឹក​ស្មាន​ដល់​។

 

តោះ!​ សូម​ពិនិត្យ​មើល​ទាំងអស់គ្នា ថា​តើប្រទេសណាខ្លះ​ដែល​មាន​ទំនៀម​ទម្លាប់​ខុស​ពី​គេ​?

៥. ពិធី​បុណ្យ​ឲ្យ​បុរស​ស្រាត​ដើរ​តាម​ផ្លូវ​ នៅ​ជប៉ុន​៖

imrttupu

ឲ្យ​តែ​ដល់​រដូវ​រងា​នៅ​ប្រទេស​ជប៉ុន​តែង​ធ្វើ​ពិធី​នេះ​ឡើង​ដោយ​បុរស​ជា​ ច្រើន​ត្រូវ​ស្រាត​ដោយបិត​បាំង​តែ​ប្រដាប់​ភេទ​​និង​យក​ក្រណាត់​រុំ​ក្បាល​ដើរ​តាម​ផ្លូវ​។ ការ​ធ្វើ​បែប​នេះ​គេ​ជឿ​ថា​ជា​ការ​នាំ​មក​នូវ​សំណាង​ល្អ​

>> ចុច​នៅ​ទី​នេះ​ដើម្បី​អាន  សណ្ឋាគារ​ចំណាស់​១៣០០​ឆ្នាំ​នៅ​ប្រទេស​ណា?

៤. ពិធី​បុណ្យ​ Fiesta de Santa Marta de Ribarteme ​នៅ​អេស្ប៉ាញ​៖

0baj21l1

រាល់​ថ្ងៃ​ទី​ ២៩ ​ខែ​កក្កដា​ អ្នក​ស្រុក​ដែល​រស់​នៅ​ភូមិ ​Las Nieves ​ប្រទេស​អេស្ប៉ាញ​តែង​ជួប​ជុំ​គ្នា​ធ្វើ​ពិធី​បុណ្យ​ ដើម្បី​ធ្វើ​ការ​ដឹង​គុណ​ដល់​ទេវតា​ម្ចាស់​ទឹក​ម្ចាស់​ដី​របស់​ពួក​គេ​ដែល​បាន​ជួយ​ដល់​មនុស្ស​ដែល​ជិត​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​។ ក្នុង​ពិធី​បុណ្យ​នេះ​ដែរ​ អ្នក​ដែល​ធ្លាប់​មាន​បទ​ពិសោធន៍​ឬ​មាន​គ្រោះ​ថ្នាក់​ហើយ​តែ​មិន​ស្លាប់​ត្រូវ​មក​ជួប​ជុំ​គ្នា​ឲ្យ​គេ​សែង​ក្នុង​មឈូស​ទៅ​ធ្វើ​ពិធី​ទាំង​អស់​គ្នា​។

 

 

៣. ពិធី​បុណ្យ​ជប់លៀង​ឲ្យ​សត្វ​ស្វា នៅ​ថៃ​​៖

u86lk4v3

គេ​ធ្វើ​បុណ្យ​នេះ​ឡើង​នៅ​ខេត្ត ​Lopburi ភាគ​ខាង​ជើង​ប្រទេស​ថៃ​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​កម្សាន្ត​កាន់​តែ​ច្រើន​។ ក្នុង​ពិធី​បុណ្យ​នេះ​ គេ​បាន​រៀប​ចំ​ផ្លែ​ឈើ​និង​អាហារ​ជា​ច្រើន​ដើម្បី​ឲ្យ​ស្វា​រាប់​ពាន់​ក្បាល​ឲ្យ​មក​ស៊ី​យ៉ាង​សប្បាយ​រីករាយ​។

>> ចុច​នៅ​ទី​នេះ​ដើម្បី​អាន សាកលវិទ្យាល័យ​នៅ​ប្រទេស​ណា​ខ្លះ​ដែល​ខ្ពស់​ជាង​គេ​លើលោក?

 

២. បុណ្យ​ហក់​រំលង​ពី​លើ​ទារក​ នៅ​អេស្ប៉ាញ​៖

vac3wpgr

​ក្នុង​ពិធី​បុណ្យ​នេះ​មាន​បុរស​ម្នាក់​ដែល​តែង​ខ្លួន​ដូច​បិសាច​ត្រូវ​ហក់​រំលង​ទារក​ដែល​មាន​អាយុ​តិច​ជាង​១២​ខែ​ដែល​គេ​បាន​យក​មក​ដេក​តម្រៀប​គ្នា​នៅ​តាម​ផ្លូវ​។ ទោះ​បី​ជា​វា​រាង​គ្រោះ​ថ្នាក់​បន្តិច​ តែ​ការ​ធ្វើ​បែប​នេះ​ដើម្បី​លាង​បាប​ក្នុង​ខ្លួន​របស់​ទារក​​និង​ធានា​ថា​ពួក​គេ​បាន​រួច​ផុត​ពី​កម្មពៀរ​ទាំង​ឡាយ​។

១. ពិធី​បុណ្យ​ឲ្យ​ទារក​យំ​ប្រណាំង​គ្នា​ នៅ​ជប៉ុន​៖

pffnanf3

នៅ​ជប៉ុន​មាន​ពិធី​មួយ​ទៀត​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ទារក​យំ។​ ក្នុង​ពិធី​នេះ​ត្រូវ​មាន​កីឡាករ​បោក​ចំបាប់​ពីរ​នាក់​មក​ឈរ​ទល់​មុខ​គ្នា​ដោយ​មាន​ទារក​ម្នាក់​មួយ​។ ពួក​គេ​ទាំង​ពីរ​ត្រូវ​លើក​ទារក​ទាំង​ពីរ​ឡើង​លើ​ដាក់​ទល់​មុខ​គ្នា​ហើយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ទារក​យំ​។ បើ​ទារក​ណា​យំ​មុន​គេ​នោះ​គឺ​ជា​អ្នក​ឈ្នះ​


ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved