Breaking News
Loading...
Tuesday, November 19, 2013

វី​ធី ៥​យ៉ាង​ជួយ​អោយ​ការ​ឡើងឋានសួគ៌​កាន់តែ​យូរ​


​ការ​ឆាប់​ចេញ​ទឹកកាម​ពេក​គឺ​ជា​បញ្ហា​អសមត្ថភាព​ផ្លូវភេទ​របស់​បុរស​ដែល​កើត​មាន​ញឹកញាប់​ជាង​គេ​បំផុត​។ ប៉ុន្តែ​ការ​ដែល​ធ្វើអោយ​ដំណើរការ​នៃ​ការ​រួមភេទ​បន្តបាន​កាន់តែ​យូរ​នោះ​លុះត្រាតែ​បុរស​ចេះ​វិធីសាស្ត្រ​គ្រប់គ្រង​ស្ថានភាព​នេះ​ដែរ​។ ខាងក្រោម​នេះ​គឺជា​មធ្យោបាយ​មួយចំនួន​ដើម្បី​អាច​អោយ​អ្នក​ពន្យា​ពេល​បានយូរ ព្រមទាំង​ជួយ​អោយ​នាង​សប្បាយចិត្ត​កាន់តែខ្លាំង​ថែម​ទៀត​។​
 

រៀន​ហាត់​ក្បាច់​យូ​ហ្គា​
តាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ក្នុង​សារព័ត៌មាន The Journal of Sexual Medicine បាន​រកឃើញថា បុរស​ដែល​ចូលរួម​កម្មវិធី​ហាត់ប្រាណ​ក្បាច់​យូ​ហ្គារយៈ​ពេល​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ នឹង​រយៈពេល ១២​សប្តាហ៍ ឃើញ​ថា​ការអនុវត្ត​ផ្លូវភេទ​របស់​ពួកគេ​បាន​កើនឡើង​រហូត​ដល់ ១១​ភាគរយ​។ អ្វី​ដែល​កាន់តែ​ពិសេស​ទៀត​នោះ​គឺថា បុរស​ទំនង​ជា​សប្បាយ​រីករាយ​នឹង​ការ​រួមភេទ​របស់ខ្លួន​រហូតដល់ ២៥​ភាគរយ​, អាច​គ្រប់គ្រង​ការបាញ់​ទឹកកាម​បាន ២១​ភាគរយ និង​មាន​ទំនុកចិត្ត​លើ​ថាមពល​របស់​ខ្លួន​ច្រើនជាង ១១​ភាគរយ​ទៀត​។ អ្នកវិទ្យាសាស្ត្រ​បាន​សន្និដ្ឋាន​ឃើញថា អត្ថប្រយោជន៍​ដែល​កើតចេញ​ពី​លទ្ធភាព​នៃ​ការ​ហាត់ប្រាណ​បែបនេះ​ជួយ​ពង្រឹង​ដល់​សាច់ដុំ​អាង​ត្រគៀក និង​បន្ថយ​ការ​ថប់​អារម្មណ៍​។​


គ្រប់គ្រង​ការ​រួមភេទ​ដោយ​ដៃ​
​ការ​រួមភេទ​ដោយ​ដៃ ឬ​សម្រេច​កាម​ដោយ​ខ្លួនឯង​គួរតែ​ធ្វើ​យ៉ាងណា​ចំណាយពេល​អោយ​បាន​រហូត​ដល់ ១៥​នាទី​។ ចូរ​ធ្វើ​យ៉ាងណា​ក៏ដោយ​កុំអោយ​តម្រេក​សម្រេច​កាម​មួយ​នេះ​ដល់​ទីបញ្ចប់​អោយសោះ​កាលណា​មិនទាន់បាន​គ្រប់ ១៥​នាទី​។​


ប្រឹង​ខ្ជឹប​
​បើសិន​ជា​អ្នក​កំពុងតែ​មាន​អារម្មណ៍​ពុះកញ្ជ្រោល​ក្នុង​ពេល​សម្រេច​កាម​ដោយ​ខ្លួនឯង ឬ​រួម​ភេទ​ហើយ ចូរ​ព្យាយាម​បញ្ឈប់ និង​ប្រឹង​ខ្ជឹប​នៅ​ពីក្រោម​ក្បាល​លិង្គ​។ ចូរ​ប្រើ​ម្រាមដៃ​សង្កត់​លើស​បំពង់​បង្ហួរនោម​នៅតាម​បណ្តោយ​លិង្គ​ខាងក្រោម​។ ទិច​និចនៃការ​ប្រឹង​ខ្ជឹប​នេះ​ធ្វើឡើង​ដើម្បី​រុញ​ឈាម​ចេញពី​លិង្គ និង​បន្ថយ​សម្ពាធ​ផ្លូវភេទ ព្រមទាំង​ជួយ​អោយ​អាច​បាញ់​ទឹកកាម​បាន​ម្តងទៀត​ផង​ដែរ​។​
 

ប្រើ​វិធី​សង្កត់​ថ្នម មិនមែន​ប្រើ​កម្លាំងបាយ​សូក​បញ្ចូល​នោះទេ​
​ចូរ​សង្កត់​ក្បាល​លិង្គ​អោយ​ប៉ះ​នឹង​ក្បាល​សេរ (Clitoris) របស់​នាង​។  ធ្វើ​ចលនា​នៃ​ការ​សូក​បញ្ចូល​លិង្គ​ខ្លីៗ​ទៅក្នុង​ទ្វារមាស​ដោយ​ដំបូង​ចាប់ពី ៥ ទៅ ៧,៦​សង់ទីម៉ែត្រ​សិន​។ ចូរ​សង្កត់​លិង្គ​អោយ​ប៉ះ​នឹង​តំបន់ G-spot របស់​នាង​។ ពេល​នោះ​អ្នកនឹង​អាច​បន្ត​ការរួម​ភេទ​បាន​កាន់តែ​យូរ​បើសិនជា​ការ​សូក​បញ្ចូល​លិង្គ​របស់​អ្នក​មិន​ប្រព្រឹតិ្ត​ទៅ​ដោយ​កម្រោល ឬ​ខ្លាំងៗ​ពេក​ទេ​នោះ​។​
 

បង្ហាញ​នូវ​អាកប្បកិរិយា​សុភាពរាបសា​បន្តិច​
​ត្រង់​ចំណុច​នេះ​គឺ​យើង​ចង់​និយាយថា អោយមាន​ការយកចិត្ត​ទុកដាក់​ទៅលើ​មនុស្ស​ស្រី​ដំបូង​គេ ដូច្នេះ​គួរតែ​អោយ​នាង​សប្បាយចិត្ត​សិន​។ ស្ត្រី​មាន​សមត្ថិ​ភាពពី​កំណើត​មួយ​គឺអា​ច​ទទួលបាន​ចំណុចកំពូល​ច្រើនដង​។ នៅ​ពេល​អ្នក​ជួយ​អោយ​នាង​ទទួលបាន​ចំណុចកំពូល​ម្តង​រួច​ហើយ វា​នឹង​ជួយ​បន្ថយ​សម្ពាធ​ក្នុង​ខ្លួន​របស់​អ្នក​បាន​ខ្លះ ហើយ​ការសប្បាយ​នឹង​កើតមាន​ជា​បន្តបន្ទាប់​។ ដូច្នេះ​អ្នក​អាច​ប្រើ​ម្រាមដៃ ឬ​មាត់​ដើម្បី​ជួយ​អោយ​នាង​សប្បាយចិត្ត​សិន​៕

 

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved