Breaking News
Loading...
Saturday, November 23, 2013

យ៉ាងហោចណាស់មនុស្ស៣២នាក់បានស្លាប់ ក្នុង ហេតុការណ៍ បាក់ស្រុតដំបូលអាគារផ្សារទំនើប (មានវីដេអូ)


កាលពីម្សិលមិញនេះដំបូលអាគារផ្សារទំនើបមួយនៅក្នុងទីក្រុង Riga នៃតំបន់ Latvian បាន សំលាប់មនុស្សយ៉ាងហោច ណាស់៣២នាក់ និងជាច្រើននាក់ទៀតរងរបួសធ្ងន់ស្រាល។ ផ្សារ ទំនើបនោះមានឈ្មោះ Maxima មានផ្ទៃក្រលាប្រមាណ ៥០០ម៉ែត្រការ៉េ បានបាក់ស្រុតដំបូល អាគារដោយមិនដឹង មូលហេតុ ខណៈពេលដែលអតិថិជនជាច្រើនកំពុងដើរទិញ ទំនិញនៅក្នុង ផ្សារទំនើបនោះ។ តាមសំដីរបស់មន្ត្រីប៉ូលីស បានអោយដឹងថា អ្នកស្លាប់បាត់បង់ជីវិតក្នុង ហេតុការណ៍នេះមានចំនួន៣២នាក់ ប្រមាណ៣៨នាក់ទៀតរងរបួស ដែលក្នុងមាន១០នាក់ ជាក្រុមពន្លត់អគ្គីភ័យ និងមានមនុស្សជាច្រើននាក់ទៀតត្រូវគេជឿជាក់ថាកំពុងកប់ខ្លួននៅ ក្រោមគំនបាក់បែក។ លោក Rihards Kozlovskis រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអោយ ដឹងថា គេនៅមិនទាន់ដឹងច្បាស់អំពីមូលហេតុនៃការបាក់ស្រុតដំបូលអាគារនេះនៅឡើយទេ ប៉ុន្តែបញ្ហាបច្ចេកទេសនៃការសាងសង់គឺចំនុចដំបូង ដែលគេកំណត់។

Khmer-note

article-2511652-1991583100000578-187_634x490

article-2511652-19915B6100000578-702_634x513 article-2511652-19917A0B00000578-514_634x513 article-2511652-19939A2A00000578-971_634x423 article-2511652-1992276000000578-285_634x515 article-2511652-1992291000000578-620_634x461

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved