Breaking News
Loading...
Wednesday, November 27, 2013

ព្រាប សុវត្ថិ​ ចេញទៅ​ជប៉ុន​ក្នុង​នាម​តំណាង​ប្រទេស​កម្ពុជា​ (មានវីដេអូ)


តារាចំរៀង​លំដាប់​កំពូល​របស់​កម្ពុជា មកពីផលិតកម្ម​ហង្ស​មាស លោក​ព្រាប សុវត្ថិ​បានចាក​ចេញពីប្រទេសកម្ពុជា​នៅ​ល្ងាចថ្ងៃទី​២៦ វិច្ឆិកា ២០១៣ ទៅ​កាន់ប្រទេសជប៉ុន​ ក្នុង​ព្រឹត្តិការណ៍​ប្រគុំ​តន្ត្រី រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០​ឆ្នាំ រវាង​អាស៊ាន និង​ជប៉ុន​។​

ការចេញទៅ​លើក​នេះ ត្រូវបាន​លោក​ ព្រាប សុវត្ថិ​បញ្ជាក់ថា លោក​ចេញទៅ​ក្នុងនាម​ជាអ្នក​តំណាង​ប្រទេសកម្ពុជា ហើយ​ថា លោកមា​ន​ចិត្ត​សោមនស្ស​រីករាយ​បំផុត​ដែលត្រូវបាន​ជ្រើ​សរើស​ជាបេក្ខភាព​សម្រាប់តំណាង​ប្រទេសយើង។

ទន្ទឹម​នឹងនេះ​លោក ព្រាប សុវត្ថិ បាន​បញ្ជាក់ថា លោក​នឹង​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យពិភពលោក​បានស្គាល់ខ្មែរ​យើង​ឲ្យច្បាស់ ឲ្យ​គេដឹងថា កម្ពុជា​គឺជាប្រទេសដែលមានវប្បធម៌ចំណាស់ជាងគេ​នៅតំបន់អាស៊ី។ ចំនែក​បទចំរៀង​ដែល​នឹងត្រូវ​បក​ស្រាយ​នៅ​ក្នុងមហាព្រឹត្តិការណ៌​នោះ ត្រូវបាន​លោក​ ព្រាប សុវត្ថិ​ ប្រាប់ថា មាន២បទគឺ «យើង ​មាន​បេះដូង» និង​បទ «Kingdom of wonder» ដែល​សុទ្ធសឹង​ជា​បទ​ចម្រៀង​រៀបរាប់ ពី​វប្បធម៌​ប្រពៃណី រួមទាំង​សម្បត្តិ​បេតិកភណ្ឌ​ដ៏​សម្បូរបែប​របស់​កម្ពុជា​៕

លោកអ្នកមានពាក្យ​ជូនពរ​លោក ព្រាប សុវត្ថិទេ?

4606preab_sovath.jpg
ប្រភពពី៖​ www.neavea.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved