រឿង​ចម្លែក​មួយ​បាន​កើត​ឡើង​ក្នុង​លីក​បាល់ទាត់​អាជីព​លំដាប់​ទី​៣​របស់​អ៊ីតាលី ​ដោយ​អាជ្ញាកណ្ដាល​ត្រូវ​បង្ខំ​ចិត្ត​រំសាយ​ការ​ប្រកួត​រវាង​ក្រុម​​ម្ចាស់​ផ្ទះ​ Salernitana និង​ក្រុម Nocerina ដោយសារ​តែ​​ក្រុម​ភ្ញៀវ​សល់​គ្នា​តែ​៦​នាក់​បន្ទាប់​ពី​លេខ​បាន​តែ​២០​នាទី។

អត្ថបទ​៖ មួយ​ល្បិច​របស់​កំពូល​​កីឡាករ​ហ៊្វូតសាល​​លើ​លោក ​ពិឃាដ​អ្នកចាំទី​និង​ខ្សែ​ការពារ​ទាំង​រស់

មែនទែន​ទៅ​ ភាព​មិន​ប្រក្រតី​បាន​​កើត​ឡើង​តាំង​ពី​មុន​ការ​ប្រកួត​ម្ល៉េះ ដោយ​កីឡាករ​ក្រុម​ Nocerina ​មិន​ហ៊ាន​ចុះ​ពី​លើ​ឡាន​ក្រុង​របស់​ពួក​គេ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ក្រោយ​ទទួល​ការ​គំរាម​សម្លាប់​ពី​សំណាក់​អ្នកគាំទ្រ​របស់​ពួក​គេ​ដែល​​ក្ដៅក្រហាយ​ដោយសារ​ជាប់​បម្រាម​មិន​ឱ្យ​ចូល​ទស្សនា​ក្នុង​កីឡដ្ឋាន។ ការ​ប្រកួត​ត្រូវ​ពន្យារ​ពេល​អស់​៤០​នាទី​ទម្រាំ​មន្ត្រី​រៀប​ចំ​ការ​ប្រកួត​បញ្ចុះបញ្ចូល​ឱ្យ​កីឡាករ​ក្រុម Nocerina ព្រម​ចូល​ទីលាន។

អត្ថបទ​៖ បំបែក​ឯតទគ្គកម្ម​ Bale ​ហើយ​ជួយ​ជីតា​ ឈ្នះ​រង្វាន់​២​សែន​ដុល្លារ​​ទៀត

ប៉ុន្តែ​នៅ​ពេល​ការ​ប្រកួត​ចាប់​ផ្ដើម ក្រុម​ភ្ញៀវ Nocerina ហាក់​បាន​រៀប​ចំ​គម្រោងការ​ទុក​រួច​ជា​ស្រេច​ដើម្បី​​គេច​ពី​ការ​ប្រកួត។ នោះ​គឺ គ្រាន់​តែ​កែ​បាល់​​លេង​បាន​​ពីរ​នាទី​ដំបូង​មិន​ទាន់​ទាំង​ប្រឡាក់​ស្បែក​ជើង​ផង​ គ្រូ​បង្វឹក​របស់​ក្រុម​ Nocerina ​ផ្លាស់​ប្ដូរ​កីឡាករ​​ទាំង​៣​នាក់​ ដែល​ជា​ចំនួន​កំណត់​សម្រាប់​ក្រុម​ម្ខាង​ប្ដូរ​ក្នុង​ការ​លេង​​ពេញ​មួយ​ប្រកួត។ ១៧​នាទី​បន្ទាប់​មក​ទៀត​ ​កីឡាករ​របស់​ក្រុម​ Nocerina ​៥​នាក់​​លេង​លែង​កើត​ហើយ​ដើរ​ខ្ជើច​ជើង​ចេញ​ពី​ទីលាន ​ធ្វើ​ឱ្យ​ក្រុម​នេះ​សល់​គ្នា​តែ​៦​នាក់​ប៉ុណ្ណោះ​នៅ​លើ​វាល​ស្មៅ ​ដែល​​តិច​ជាង​ចំនួន​អប្បបរមា​​កំណត់​ក្នុង​ច្បាប់​នៃ​ការ​ប្រកួត ​មិន​អាច​ឱ្យ​អាជ្ញាកណ្ដាល​បន្ត​ការ​ប្រកួត​បាន ​ហើយ​អាជ្ញាកណ្ដាល​ក៏​រំសាយ​ការ​ប្រកួត​ទៅ។

អត្ថបទ​៖ Ronaldo លេង​មួយ​ក្បាច់​ដាច់​ចង្កេះ​ប្រធាន​ក្រុម​អៀរឡង់​ខាង​ជើង

លោក Luigi Pavarese ​នាយក​បច្ចេកទេស​របស់​ក្រុម​ Nocerina ​អះអាង​ថា​ការ​ផ្លាស់ប្ដូរ​កីឡាករ​អស់​៣​នាក់​ភ្លាម​ទាំង​ដើម​ការ​ប្រកួត​ដូច្នោះ​គឺ​ជា​ការ​សម្រេច​ចិត្ត​​របស់​គ្រូ​បង្វឹក ​និង​ថា​កីឡាករ​របស់​ក្រុម​លោក​រង​របួស​ច្រើន​អីចឹង​ដោយសារ​តែ​អត់​បាន​កម្ដៅ​សាច់ដុំ​មុន​ចូល​លេង។

អត្ថបទ​៖ មើល​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ម្នាក់​នេះ​អូស​បាល់​ទៅ​ស៊ុត​រួច​ គួរ​ឱ្យ​​សរសើរ​មែន​!

មិន​ដឹង​ជា​យ៉ាង​ម៉េច ​ថ្នាក់​ដឹក​នាំ​ក្លិប Nocerina ​ទាំង​មូល​បាន​លាលែង​ពី​តំណែង​ទាំង​អស់​គ្នា ហើយ​កីឡាករ​ត្រូវ​បាន​គេ​ហាមប្រាម​មិន​ឱ្យ​និយាយ​ជាមួយ​សារព័ត៌មាន​ទៀត​ផង ស្រប​ពេល​លីក​ កំពុង​បើក​ការ​ស៊ើប​អង្កេត​អំពី​ករណី​​គួរ​ឱ្យ​សង្ស័យ​នេះ៕​