ចប់​ការ​ប្រកួត​​ ​កម្ពុជា​ ​ស្មើ​ ២-២​ ​ទល់​ ឡាវ។ តង់​ទី​១ ​​​បាន​ត្រឹម​​​ស្មើ ០-០​ ​​តែ​​ខាង​ឡាវ​​ទទួល​កាត​លឿង​ពី​រដង (កាត​ក្រហម) នា​ទី​ទី​៣៥។ ​​ចូល​តង់​ទី​២ នាទី​ទី​​​ ៤៦​ ​ឡាវ​ នាំ​មុខ​កម្ពុជា ប៉ុន្តែ​ត្រឹម​​​មួយ​នាទី​ កម្ពុជា​​វាយ​បក​តាម​ស្មើ​ ១-១ ​ដោយ​ កែវ សុខង៉ន។ ​ប៉ុន្តែ​​ នា​ទី​ទី​ ៦០ ​​ឡាវ​នាំ​មុខ​កម្ពុជា​ម្ដង​ទៀត​ ដោយ​កីឡាករ​ Khochalern ។ ​នា​ទី​ទី​ ៧២​ ឈិន ឈឿន​ ស៊ុត​​តាម​ស្មើ​ ​២-២​ ឲ្យ​កម្ពុជា។ ​​

ដូច្នេះ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ​នា​ថ្ងៃ​សុក្រ​ទី​ ៨ វិច្ឆិកា​ ​ខាង​មុខ​​ កម្ពុជា​ ជួប ថៃ​ ខណៈ​ដែល ​ម៉ាឡេស៊ី ជួប​​មីយ៉ាន់ម៉ា។

ការ​ប្រកួតជម្រុះ​​ក្នុង​ពូលA បាន​បញ្ចប់​ហើយ​កាល​ពី​វេលា​ម៉ោង​៤​រសៀល​នេះ​ដោយ​U23 ថៃ ឈ្នះ ២ -០ លើ​ ​U23 វៀតណាម​​។ ​ដូច្នេះ ​វៀតណាម ហាល​អាវ ​តែ​ ថៃ​ និង​ មីយ៉ាន់ម៉ា ឡើង​ទៅ​វគ្គ ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

នៅ​តង់​ទី​មួយ​កីឡាករ​ Sarach Yooyen បាន​ទាត់​បាល់ហ្វ្រីឃីត​បាន​សម្រេច​ជួយ​ឲ្យ​ក្រុម U23 ថៃ​បាន​នាំ​មុខ​ក្រុម U23 វៀតណាម​១-០ នៅ​នាទី​ទី​៤១ ខណៈ​កីឡាករ​វៀតណាម​ពីរ​រូប​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ទីលាន​ពីរ​នាក់នៅ​នាទី​ទី​២៩ និង​៣៩ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ទទួល​បាន​កាត​លឿន​ម្នាក់​ពីរ​ដង​ដូច​គ្នា។

ជម្រើស​១១​នាក់​របស់​ កម្ពុជា​ពេល​ប៉ះ ឡាវ​ពេល​នេះ

អ្នក​ចាំ​ទី ៖ ស៊ូ យ៉ាទី
ខ្សែ​ការពារ ទូច បញ្ចរ៉ុង, ​សុក រិទ្ធី, សុខ សុវណ្ណ, រស់ សំអឿន
ខ្សែ​បម្រើ៖ សុះ ស៊ូហាណា,ធារី ចន្ថាប៊ីន, ឈិន ឈឿន, ​ប្រាក់​ មុន្នីឧត្ដម
ខ្សែ​ប្រយុទ្ធ ៖ កែវ សុខង៉ន, ភួង សុខសាន់ណា


អត្ថបទ៖ ជាន ចាន់រ៉ា