កាល​ពី​២សប្ដាហ៍​មុន Arsenal ចាញ់ Dortmund ក្នុង​ផ្ទះ​ខ្លួន​ឯង ២-១ ចុះ​ការ​ជួប​គ្នា​នៅ​អាល្លឺម៉ង់​យប់​នេះ​វិញ កាំភ្លើង​ធំ​អាច​សងសឹក​វិញ​បាន​ឬ​អត់?

Dortmund vs Arsenal (រូបភាព៖ foxsoccer2go)

ព័ត៌មាន​ក្រុម៖

ខ្សែ​ការពារ​កណ្ដាល​ Mats Hummels របស់ Borussia Dortmund ទំនង​ជា​អាច​ចូល​លេង​បាន​ ក្រោយ​ធូរ​ស្បើយ​ពី​របួស​សាច់ដុំ​ភ្លៅ​ពេល​ប្រកួត​ឈ្នះ Stuttgart ៦-១។ ប្រសិន​បើ Hummels មិន​អាច​លេង​បាន​ទេ កីឡាករ​ក្រិក​ឈ្មោះ​វែង Sokratis Papastathopoulos នឹង​អាច​ចូល​ជំនួស​តំណែង​​ការពារ​កណ្ដាល​នេះ។ Sabastian Kehl, Ilkay Gundogan និង Lakasz Piszczek នៅ​តែ​មិន​អាច​លេង​បាន ប៉ុន្តែ Marcel Schmelzer ​នៅ​មិន​ទាន់​ច្បាស់។

Jack Wilshere ដែល​មិន​បាន​លេង​កាល​ Arsenal ឈ្នះ Liverpool ដោយ​សារ​របួស​កជើង នឹង​នៅ​តែ​មិន​អាច​លេង​បាន​ដដែល។ អវត្តមាន Wilshere នឹង​អាច​ឲ្យ Tomas Rosicky ចូល​លេង​ទល់​នឹង​អតីត​ក្រុម​របស់​ខ្លួន​បាន។ ខ្សែ​ការពារ Kieran Gibbs ក៏​ជួប​បញ្ហា​ ខណៈ​ខ្សែ​បម្រើ Mathieu Flamini ក៏​មិន​រំពឹង​ថា​អាច​ចូល​លេង​បាន​ដែរ។

Lewandowski អបអរ​ក្រោយ​ស៊ុត​បញ្ចូលទី Arsenal ជើង​ទី​១ (រូបភាព៖​ dailymail)

ធាតុ​ពិត​នៃ​ការ​ប្រកួត៖

Arsenal មិន​ចាញ់​នោះ​ទេ​ក្នុង​ការ​ប្រកួត​​នៅ​ដី​អាល្លឺម៉ង់​​​បួន​ប្រកួត​ចុង​ក្រោយ​​នៅ Champions League (ឈ្នះ​២ ស្មើ២)។

កាំភ្លើង​ធំ​អាច​ស៊ុត​បញ្ចូល​ទីរាល់​គ្រប់​ការ​ប្រកួត​នៅ​ដី​អាល្លឺម៉ង់​៨ប្រកួត​ចុង​ក្រោយ។

Dortmund អាច​ការពារ​មិន​ឲ្យ​គេ​ស៊ុត​បញ្ចូល​ទី (clean sheet) បាន​តែ​១ប្រកួត​ប៉ុណ្ណោះ​ក្នុង​៧ប្រកួត​ចុង​ក្រោយ​នៅ Champions League។

Dortmund បាន​ឈ្នះ​ការ​ប្រកួត​ក្នុង​ផ្ទះ​៧ប្រកួត​ចុង​ក្រោយ នៅ​ពាន​រង្វាន់​នេះ។

Giroud ក្រោយ​ស៊ុត​បញ្ចូល​ទី Dortmund  (រូបភាព៖ dailymail)

លទ្ធផល​ជួប​គ្នា​៥​ដង​ចុង​ក្រោយ​នៃ​ក្រុម​ទាំង​២៖

គូ​ទាំង​អស់​នៅ​យប់​នេះ៖

ព្យាករណ៍​របស់ Sabay៖ Dortmund ១-១ Arsenal

ចុះ​ចំណែក​ប្រិយមិត្ត​វិញ ទស្សន៍ទាយ​លទ្ធផល​យ៉ាង​ណា​ដែរ?