អ្នកចាំទី Mark Schwarzer បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អូស្ត្រាលី​​ហើយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ក្នុង​វ័យ​៤១​ឆ្នាំ។​ ការ​សម្រេច​ចិត្ត​របស់​អ្នកចាំទី​ដៃ​ទី​២​នៃ​ក្លិប​តោ​ខៀវ Chelsea កើត​ឡើង​ប៉ុន្មាន​ម៉ោង​មុន​ពេល​គ្រូ​បង្គោល​ជម្រើស​ជាតិ​ថ្មី Ange Postecoglou ប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​ត្រូវ​លេង​មិត្តភាព​ទល់​នឹង កូស្តារីកា ​នៅ​ថ្ងៃ​ទី​១៩ ខែ​នេះ។

អត្ថបទ​៖ U19 វៀតណាម ទៅ​ហាត់​នៅ​ Arsenal ​៦​ខែ​ដើម្បី​ត្រៀម​​លេង​ពាន​ U19 ឆ្នាំ​២០១៤

មួយ​រយៈ​មុន​នេះ បន្ទាប់​ពី​អូស្ត្រាលី​មាន​ឈ្មោះ​ឡើង​ទៅ​លេង​ World Cup ជុំ​ផ្ដាច់ព្រ័ត្រ​៣២​ក្រុម​ចុង​ក្រោយ​នៅ​ប្រេស៊ីល​ អតីត​សមាជិក​ក្លិប Marconi Stallions, Dynamo Dresden, FC Kaiserslautern, Bradford City, Middlesbrough និង Fulham រូប​នេះ​បាន​និយាយ​ថា​ខ្លួន​ចង់​ពាក់​អាវ​​ក្រុម​ជម្រើស​ជាតិ​ក្នុង​ព្រឹត្តិការ​បាល់ទាត់​ពិភពលោក​មួយ​លើក​នេះ​ទៀត​មុន​នឹង​ចូល​និវត្តន៍។

អត្ថបទ​៖ ប្រទេស​ជាប់​ទៅ​ World Cup រក​ឃើញ​២១​ហើយ នៅ​សល់​តែ​១១ទៀត​ប៉ុណ្ណោះ

ស្រាប់​តែ​ម្សិលមិញ កីឡាករ​ដែល​ជាប់​ជម្រើស​ជាតិ​ឈុត​ធំ​អូស្ត្រាលី​តាំង​ពី​ឆ្នាំ​១៩៩៣​មក​រូប​នេះ​ប្រកាស​ព្យួរ​ស្បែក​ជើង​ពី​ក្រុម​ជម្រើស​ជាតិ​ទៅ​វិញ។ យ៉ាង​ណា​ក្ដី Schwarzer បញ្ចប់​អាជីព​​ពី​ក្រុម​ជម្រើស​ជាតិ​ក្នុង​នាម​ជា​កីឡាករ​ដែល​ចូល​លេង​បាន​ច្រើន​លើក​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ជម្រើស​ជាតិ​អូស្ត្រាលី ពោល​គឺ​ចូល​លេង​បាន​១០៩​ប្រកួត៕