Breaking News
Loading...
Wednesday, November 13, 2013

បុរស​ប្រេស៊ីល​ម្នាក់​ត្រូវ​គេ​ជួយ​សង្គ្រោះ​ពី​ផ្នូរ​ខ្មោច (វីដេអូ)​


បុរស​​ប្រេស៊ីល​ម្នាក់​ត្រូវ​គេ​វាយ​ធ្វើបាប និង​កប់​ក្នុង​ផ្នូរ​ខ្មោច​ខណៈ​រូប​គាត់​បាន​សន្លប់​បាត់​ស្មារតី តែ​សំណាង​ល្អ​ក្រុម​ប៉ូលិស​បាន​មក​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា។

 

​​​

Untitled

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​កន្លែង​កប់​ខ្មោច​ជាយក្រុង Ferraz de Vasconcelos ទីក្រុង Sao Paulo ប្រេស៊ីល។ ស្ត្រី​ម្នាក់​បាន​និយាយ​ថា ខណៈ​ពេល​​គាត់​​ទៅ​មើល​​កន្លែង​កប់​ខ្មោច​ក្នុង​តំបន់​នេះ គាត់​បាន​ឭ​សំឡេង​ចេញ​ពី​ផ្នូរ​ខ្មោច និង​ឃើញ​ខ្សាច់​រមៀល​ចេញ​ពី​ផ្នូរ។

 កូរ៉េ​ខាងជើង​កាត់​ទោស​មនុស្ស៨០នាក់​ពី​បទ​មើល​ភាពយន្ត​អាសអាភាសកូរ៉េខាងត្បូង

សាក្សី​រូប​នេះ​បាន​បន្ថែម “គាត់​ភ្ញាក់​ផ្អើល​ណាស់ ព្រោះ​ដូច​ជា​ក្នុង​ខ្សែភាពយន្ត​អីចឹង ដែល​បុរស​​ត្រូវ​គេ​គប់​ព្យាយាម​លូក​ដៃ​ចេញ​ពី​ផ្នូរ”។

បើ​យោង​តាម​របាយការណ៍​ថា មុន​ដំបូង​ប៉ូលិស​មិន​​ជឿ​​ស្ត្រី​រូប​នោះ​ទេ ពេល​នាង​បាន​​call ហៅ​ប៉ូលិស​ឱ្យ​ជួយ​ ប៉ុន្តែ​ក្រោយ​មក​ក្រុម​​ប៉ូលិស​ដូចជា​​គ្រូពេទ្យ​ក៏​បាន​ទៅ​ជួយ និង​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។

គេ​ជឿ​ជាក់​ថា​បុរស​រងគ្រោះ​​បាន​វាយតប​គ្នា​ជាមួយ​មនុស្ស​មួយ​ក្រុម រួច​បាន​កប់​គាត់​នៅ​ក្នុង​ផ្នូរ​ទទេ​នេះ៕ ​

 

ដោយ nob70
ប្រភព៖yourjewishnews

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved