Breaking News
Loading...
Wednesday, November 13, 2013

ទស្សនាវីដេអូ​មួយ​នេះ​ហើយ អ្នក​គួរ​តែស្រក់​ទឹក​ភ្នែក​ដូច​ខ្ញុំ​(មានវីដេអូ)


មែន! ឳពុក​គ្រប់​រូប​តែង​បង្ហាញ​នៅ​ភាព​រឹងម៉ឹង ម៉ើង​ម៉ាត់ ដាច់ខាត នៅចំពោះ​មុខ​កូនៗ​គ្រប់​គ្នា តែ​អ្វី​ដែល​នៅ​ខាង​ក្នុង​ចិត្ត​របស់​គាត់​គឺ​ជារបស់​ដ៏​ទន់​ជ្រាយ ងាយ​នឹង​បែក​បាក់​ដោយ​សារតែទង្វើរបស់​កូនណាស់​។

គាត់​តែ​ង​ស្តាយ​ក្រោយ​ជានិច្ច​នៅ​រាល់ពេល​ដែល គាត់បាន​ប្រើប្រាស់ពាក្យ​ពេចន៌ធ្ងន់​ៗ​ប្រៀនប្រដៅ​កូន​ៗ តែ​គាត់​មិន​ដែល​បានបង្ហាញ​ភាព​ស្តាយ​ក្រោយ​ទាំងនោះ​ឲ្យ​កូនៗ​បានដឹងនោះ​ទេ ព្រោះគាត់​ចង់​ឃើញ​កូន​ៗ​របស់​គាត់រឹងមាំ​ដូចជាសំបក​ខាងក្រៅ​របស់គាត់។ «គ្រួសារគឺរៀង​រហូត» នេះជាប្រធាន​បទ​ដែលកូនៗ ត្រូវចងចាំ​ជានិច្ច​នៅ​ក្នុងចិត្ត។

បានទស្សនា​ភាពយន្ត​អប់រំ​នេះ​ហើយ អ្នក​នឹងដឹងថា​ទឹកចិត្ត​របស់​លោក​ឳពុក​យ៉ាងណា​មិន​ខាន ហើយសូមសន្យា​នឹងខ្លួនឯង​ថា អ្នក​នឹង​មិន​ធ្វើ​ឲ្យ​លោក​ឳពុក​របស់អ្នក​ទន់ជ្រាយ ស្រក់​ទឹកភ្នែក​ព្រោះ​តែអ្នក​ឡើយ។ ទឹកភ្នែក​មួយតំណក់​របស់​ លោកឳពុកអ្នក​ម្តាយ គឺមានទំងន់​លើពី​ទំងន់​ភ្នំព្រះសុមេរុ អ្នក​មិន​អាច​ហែលឆ្លង​ទឹក​ភ្នែក​មួយ​តំណក់​នោះ​បានទេ..។

សូម​កុំ​បណ្តោយ​ឳកាសរបស់​អ្នក​ឲ្យ​បាត់បង់​ នៅពេល​ដែល​អ្នកកំពុង​មាន​ឳកាស​ក្នុងការ​មើល​ថែ និង​ឃើញស្នាមញញឹម​របស់​អ្នក​មានគុណ​របស់អ្នក..

2845father.jpg
ប្រភពពី៖​ www.neavea.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved