Breaking News
Loading...
Thursday, November 14, 2013

បុរសពីរនាក់ បើករថយន្ត ឡង់គ្រីស័រ បុករះតូប អ្នកលក់បង្អែម និងរបង ផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យ រងរបួសធ្ងន់ធ្ងរពីរនាក់


ភ្នំពេញ ៖ បុរសពីរនាក់ស្រវឹងស្រា បើករថយន្តឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ រដ្ឋ-12-2 -0117 មួយ គ្រឿង បុករះតូបអ្នកលក់បង្ហែម និងរបងផ្ទះប្រជាពលរដ្ឋ នៅចំណុច ផ្ទះលេខ ១៣២ តាមបណ្តោយផ្លូវ លេខ១៤៤ កែងផ្លូវ ព្រះសីហនុ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន កាលពី វេលាម៉ោង២០ និង៣៥នាទី យប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ យ៉ាងពេញទំហឹង បណ្តាលឲ្យស្រ្តីម្នាក់ និងបុរសម្នាក់ រងរបួសធ្ងន់ធ្ងរ។

ជនរងគ្រោះខាងលើនេះ ទី១ឈ្មោះ ស៊ុំ ធាវី ភេទស្រី អាយុ៤៤ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ ហើយបុរស ម្នាក់ ទៀត និងអ្នកបើកបរ នៅមិនទាន់ស្គាល់ ពីអត្តសញ្ញាណនៅឡើយទេ ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ស្រ្តីនិងបុរសរងគ្រោះខាង លើ កំពុងអង្គុយលក់បង្ហែម នៅចំណុចកើតហេតុ ខណៈ នោះ ស្រាប់តែមានបុរសម្នាក់ បើករថយន្តឡង់គ្រី ស័រ មួយគ្រឿង រួមដំណើរដោយមនុស្ស ប្រុសផ្សេងម្នាក់ទៀត នៅក្នុងរថយន្ត ដោយពួកគេបានបើកបរ ធ្វើដំណើរ តាម បណ្តោយផ្លូវលេខ១៤៣ កែងផ្លូវព្រះសីហនុ ស្ថិតក្នុងស្ថានភាពស្រវឹង ស្រា បានជ្រុលចង្កូត ទៅបុក រះ តូបអ្នកលក់បង្ហែម និងបន្តបុករបងផ្ទះ ហើយរថយន្តគាប ជាប់នឹងរបងផ្ទះ បន្តរដំណើរទៅមុខ លែងរួច បណ្តាលឲ្យស្រ្តីអ្នកលក់ បង្ហែមនិងបុរសម្នាក់រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តដឹកយកទៅ សង្គ្រោះ នៅមន្ទីរពេទ្យភា្លមៗ ចំណែកឯរថយន្តរងការខូចខាត ផ្នែកខាងមុខទាំងស្រុង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍ដល់ កន្លែងកើតហេតុនិង បានទំនាក់ទំនង ទៅ នគរបាលចរាចរណ៍ជំនាញ ធ្វើការវាស់វែងយករថយន្ត និង អ្នកបង្កទៅរក្សាទុកនៅការិយាល័យ ចរាចរជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ។ សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍ គ្រោះ ថ្នាក់ ខាងលើនេះ កើតឡើង ដោយសារបុរសអ្នកបើករថយន្តស្រវឹងស្រា ទើបបណ្តាលឲ្យជួបគ្រោះ ថ្នាក់បែបនេះ ៕













0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved