Breaking News
Loading...
Wednesday, November 13, 2013

បច្ចុប្បន្ននេះ​សូម្បីតែ​រូបគំនូរ​ដ៏​សិច​ស៊ី​ដែរ សូម​គយគន់​មើល​តើ​ត្រជាក់​ភ្នែក​ទេ​?


​ប្លែកៗ​៖ បច្ចុប្បន្ននេះ​ការនិយម​ភាព​សិច​ស៊ី​ហាក់ដូចជា​កើនឡើង ទាំង​យុវវ័យ និង​យុវ​ចាស់​មួយចំនួន​ក៏​ខំប្រឹង​ដែរ ឥឡូវនេះ​ឥទ្ធិពល​នៃ​ទំនោរ​សម័យ​ទំនើប​នេះ​បាន​រាលដាល​ទៅគ្រប់​មុខព្រួញ​សូម្បីតែ​រូបគំនូរ​ដ៏​សិច​ស៊ី​ដែរ សូម​គយគន់​មើល​ទាំងអស់គ្នា តើ​ត្រជាក់​ភ្នែក​ទេ​? ​ ​តាមរយៈ​រូបភាព​គំនូរ​ជាច្រើន​ផ្ទាំង គេ​សង្កេតឃើញ​វិចិត្រករ សិល្បករ​បាន​ខិតខំ​គូរ និង​កែច្នៃ​យ៉ាងណា​ដើម្បី​បន្ថែម​សម្រស់ បន្ថែម​ភាព​ទាក់ទាញ​លើ​ស្នាដៃ​របស់ខ្លួន ដោយ​យក​ភាព​សិច​ស៊ី​ជា​ត្រីមុខ​សម្រាប់​ឆាប​ឆក់ និង​ស្រូប​ទាញ​ចំណង់​ចំណូលចិត្ត​មនុស្ស​សម័យថ្មី​នេះ​។ ហេតុដូច្នេះ​ហើយ​ទើប​គំនូរ​មួយចំនួន​មាន​គូររូប​ស្រី​ស្អាតៗ ដោយ​វិចិត្រករ សិល្បករ​បាន​តុបតែង និង​ស្លៀកពាក់​លើ​ស្នាដៃ​ខ្លួន​នូវ​ឈុត​សិច​ស៊ី​បំផុត ដូចជា​ស្រី​ស្អាត​ស្លៀក​ស្បៃ​ដណ្តប់​អាវ​ដ៏​សែន​ស្តើង​មើល​ធ្លុះ​ដល់​សុដន់​មូល​ក្បំ ឬ​បង្អួត​ដើមទ្រូង​ដ៏​ព្រហើន​ជាដើម​។ តើ​ឥទ្ធិពល​គំនិត​នេះ​មកពីណា​? ​ អ្នកខ្លះ​លើកឡើងថា គំនិត​និយម​ភាព​សិច​ស៊ី​នេះ​មាន​តាំងពី​សម័យអង្គរ​នា​មួយ​ពាន់​ឆ្នាំមុន​មកម្ល៉េះ តែ​អ្នក​ខ្លះទៀត​លើកឡើងថា ទំនងជា​ខ្មែរ​យើង​ទទួលរង​ឥទ្ធិពល​ឥណ្ឌា​តាំងពី​យូរយារ​ណាស់​មកហើយ ពោលគឺ​តាំងពីដើម​សតវត្សរ៍​នៃ​គ្រិស្តសករាជ​មកម្ល៉េះ ទំនោរ​នេះ​ទំនងជា​អាច​ទទួល​ដំណាលគ្នា​ពី​សាសនាព្រាហ្មណ៍ ឬ​ពុទ្ធសាសនា ជាដើម​។​ល​។​ ​ ប៉ុន្តែ​ទោះបីជា​ទទួល​ឥទ្ធិពល​ពី​ណាក៏ដោយ មហាជន​ជាច្រើន​លើកឡើងថា ខ្មែរ​មាន​វប្បធម៌​ដ៏​ចំណាស់​ផូរផង់​របស់ខ្លួន ដូច្នេះ​បើ​យើង​ទទួល​ពី​គេ គួរតែ​កែច្នៃ​យ៉ាងណា​ឲ្យ​សម​ស្របតាម​វប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​យើង​ផង កុំ​ចម្លង​គេ​ទាំង​ដុល​មក​បំពុលវប្បធម៌​ខ្មែរ​ឲ្យ​ឃ្លាត​ចាក​សេចក្តីថ្លៃថ្នូរ​…​។  ​13a1 13a2 13a3

ប្រភពពី៖​ www.ve-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved