Breaking News
Loading...
Wednesday, November 20, 2013

គយគន់​សម្រស់​ស្រី​ស្អាត​ហ្វីលីពីន​សាំ​ពី​ន​តូ​ក្រោយ​ក្លាយជា​តារា​សិច​ស៊ី​បំផុត​ក្នុង​លោក​ ​


ម៉ានីល៖ ខណៈ​ប្រទេស​ហ្វីលីពីន​កំពុង​ទទួលរង​នូវ​ព្យុះ​កំណាច​ហៃ​យ៉ាន​នោះ ស្រី​ស្អាត​ហ្វីលីពីន​សាំ​ពី​ន​តូ ( Samuelle Lynne Acosta "Sam" Pinto) កំពុង​ត្រូវបាន​ផ្សាយ​តាម​គេហទំព័រ​នានា​ជា​ហូរហែ​ផងដែរ ក្រោយពី​នាង​បានក្លាយ​ជាតា​រា​សិច​ស៊ី​បំផុត​របស់​ហ្វីលីពីន និង​ក្នុង​ពិភពលោក​។ នេះ​បើតាម​វេ​ប​សាយ​បរទេស​ផ្សាយ​កាលពី​សប្តាហ៍​មុននេះ​។​

​ស្រី​ស្អាត​ហ្វីលីពីន​សាំ​ពី​ន​តូ កើត​នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​១៩៨៩ ហើយ​បាន​ក្លាយជា​តារា​ម៉ូ​ដែល​ល្បី និង​ជា​អ្នកជំនួញ​មួយរូប​របស់​ហ្វីលីពីន​។ នាង​បាន​សម្តែង​ជា​តួ​សា​ម៉ា​រ៉ា រាជិនី​ចម្បាំង នា​ឆ្នាំ​២០១០ ហើយក៏​មានឈ្មោះ​ល្បីល្បាញ​ចាប់ពីពេលនោះ​មក​។​

​តាមរយៈ​តួ​សម្តែង​នៃ​រឿង​មនោសញ្ចេតនា Metro Manila Film Festival, Si Agimat at Si Enteng Kabisote រឿង​មនោសញ្ចេតនា Bong Revilla និង Vic Sotto ហើយ​តាមរយៈ​តួអង្គ​កំពូល​មនោសញ្ចេតនា​នៃ​រឿងនេះ​បានធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​លើ​នាង​យ៉ាងខ្លាំង​។ នៅ​ឆ្នាំ​២០១១ និង​ឆ្នាំ​២០១២ នាង​សាំ​ពី​ន​តូ ត្រូវបាន​បោះឆ្នោត​ជា​ស្រី​ស្អាត​ជាងគេ​នៅ​ហ្វីលីពីន និង​ជា​ស្រី​ស្អាត​សិច​ស៊ី​ជាងគេ​បំផុត​នៅលើ​ពិភពលោក​។​
​សូម​មើល​សម្រស់​រាជិនី​សម្រស់​ហ្វីលីពីន​មើល តើ​ពិតជា​ស័ក្តិ​សមជា​ស្រី​ស្អាត​ជាងគេ​លើ​សកលលោក​មែន​ទេ​?

19e2 19e3 19e4 19e5 19e6

ប្រភពពី៖​ www.ve-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved