Breaking News
Loading...
Monday, November 11, 2013

ស្រាត​ខោ​យក​ដែក​គោល​ដំ​លិង្គ​ខ្លួន​ឯង​ជាប់​នឹង​ផ្លូវ ​(វីដេអូ​)


ធម្មតា​អ្នក​ដែល​ដើរ​ស្រាត​ខោ​អាវ​តាម​ផ្លូវ​ ​ទាំង​អស់​គ្នា​តែង​និយាយ​ថា​ពួក​គេ​ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី​ តែ​សម្រាប់​វិចិត្រករ​ម្នាក់​នៅ​ទី​ក្រុង​មូស្គូ​វិញ​ការ​ដើរ​ស្រាត​ខោ​អាវ​បែប​នេះ​គឺ​ដើម្បី​ជា​ការ​ប្រឆាំង​មួយ​ប៉ុណ្ណោះ​។

 

>> ចុច​នៅ​ទី​នេះ​ដើម្បី​អាន តូច​ចិត្ត​នឹង​វាសនា នារី​ម្នាក់​សុខចិត្ត​រៀបការ​ជាមួយ​ដែក

7ga8t5ja

វិចិត្រករ​ដែល​គេ​ស្គាល់​ឈ្មោះ​ថា​Pyotr Pavelnsky ​បាន​យក​ដែក​គោល​ម្យ៉ាង​មក​ដំ​ពង​ស្វាស​​របស់​គាត់​ជាប់​ទៅ​នឹង​ផ្លូវ​ដើរ​នៅ ​ទី​សាធារណៈ​Red Square ​ក្នុង​ទី​ក្រុង​មូស្គូ​ ប្រទេស​រុស្ស៊ី​។ អ្នក​ដំណើរ​ដែល​ឆ្លង​កាត់​ទី​នោះ​មាន​ភ្ញាក់​ផ្អើល​និង​បាន​ប្ដឹង​ប៉ូលិស​ពី​រឿង​នេះ​។

តាម​ការ​ឲ្យ​ដឹង​ពី​លោក​ Pavelnsky​​ថា​ ការ​ដែល​លោក​ធ្វើ​បែប​នេះ គឺ​​ដើម្បី​ជា​ការ​តវ៉ា​ប្រឆាំង​របប​ផ្ដាច់​ការ​របស់​អាជ្ញាធរ​ក្នុង​ប្រទេស​រុស្ស៊ី​ប៉ុណ្ណោះ​។ ពេល​ប៉ូលិស​ទៅ​​ដល់​ បាន​យក​ភួយ​មក​គ្របឲ្យ​Pavelnsky​​​ ​និង​បាន​នាំ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មុន​នឹង​នាំ​ទៅ​សាក​សួរ​នៅ​ប៉ុស្តិ៍​ប៉ូលិស។ វិចិត្រករ​ខាង​លើ​ធ្លាប់​ធ្វើ​ការ​ប្រឆាំង​បែប​នេះ​ប៉ុន្មាន​ដង​មក​ហើយ​ ដូច​ជា​នៅ​ឆ្នាំ​២០១១​ គាត់​បាន​ដេរ​មាត់​ខ្លួន​ឯង​ជាប់​គ្នា​ ហើយ​ក្រោយ​មក​ទៀត​គាត់​ក៏​បាន​ស្រាត​និង​យក​បន្លា​លួស​មក​រុំ​ខ្លួនឯង​​នៅ​ពី​មុខ​វិមាន​រដ្ឋាភិបាល​ទៀត​ផង​៕​


ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved