Breaking News
Loading...
Wednesday, November 13, 2013

នេនទុំ​ដាក់​មួយ​បទ​ផ្អើល​ហ្វេសប៊ុក​(មានវីដេអូ)


ចំរៀង​រៀបរាប់​មួយ​បទ​របស់តារាចំរៀង នេនទុំ កំពុងតែ​ធ្វើ​ឲ្យ​កក្រើ​ក​ហ្វេសប៊ុក​កម្ពុជា ព្រោះ​បានច្រៀ​ង​រៀបរាប់​ពីសកម្មភាព​ប្រឆាំង​កម្ពុជា របស់ក្រុម​មនុស្ស​មួយ​ចំនួន​តូច​​នៅ​ប្រទេសថៃ។

ចំរៀង​នេះ ដូចជា​មិនមានចំណង​ជើង តែបានច្រៀង​ដើម្បី​ឌឺ​ដង​ទៅ​កាន់​ជនជាតិថៃ​មួយ​ចំនួន​តូច​ដែល​បាន​បង្ហាញ​សកម្មភាព​ប្រឆាំង​កម្ពុជា ក្នុង​រឿង​ជំលោះ​ប្រាសាទ​ព្រះវិហារ ដែល​ក្រោយ​មក​ត្រូវ​បាន​តុលាការ​ក្រុង​ឡាអេ ICJ កាត់​ក្តី​ឲ្យ​កម្ពុជាឈ្នះ​ជាលើក​ទី​២ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ២០១៣។

អត្ថន័យ​ចំរៀង​នេះ បានរៀបរាប់​ពី​កំហឹង​ផ្ទាល់​ខ្លួន​របស់​លោក នេនទុំ តែ​ក្រោយ​មកបានបញ្ចប់​ដោយ​ភាព​អហឹង្សា​គឺថា ឲ្យថៃ​ធ្វើអីធ្វើ​តែ​គេ​ទៅ ព្រោះជនជាតិខ្មែរ​ដឹងហើយ​ថា ប្រាសាទព្រះវិហារ​គឺជារបស់​ខ្មែរ​ពិតប្រាកដ។ កុំ​ប្រឆាំងតប​ត ដែល​នាំ​ឲ្យ​មាន​ទំនាក់ទំនង​មិន​ល្អ​ក្នុង​កិច្ច​សហប្រតិតប្តិ​ការ​នានា​ផ្សេង​ទៀត។

សូមរីក្រាយទស្សនា​ទាំងអស់គ្នា...៖

5504nen_tom.jpg
ប្រភពពី៖​ www.neavea.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved