Breaking News
Loading...
Monday, November 11, 2013

អីយ៉ា! មាន​ភ្នំសុដន​ទៀត (មានវីដេអូ)


តំបន់ទេសចរណ៌​ដ៏ល្បីល្បាញ​មួយ​របស់​ហ្វីលីពីន កន្លែង​ដែល​អ្នក​ទេសចរណ៌​ទាំងឡាយ​អាច​គយ​គន់ កំសាន្ត លើឆ្នេរ​ដ៏ស្រស់​ស្អាត ចែវទូក​កំសាន្ត​តាម​ដង​ស្ទឹង និង​អាចទស្សនា​ភ្នំសុដន​ទៀត​ផង។

ទីនោះ​ត្រូវ​បាន​គេស្គាល់ថា ជាកោះ Bohol គឺជាកោះ​តូច​មួយ​នៅ​ក្នុង​ទឹក​ដី​នៃ​ខេត្ត Bohol ប្រទេសហ្វីលីពីន។ នៅ​លើ​កោះ​នេះ បាន​កន្លែង​កំសាន្ត​ជាច្រើន​ ហើយ​កន្លែង​ដែល​ធ្វើ​ឲ្យ​កោះ​នេះល្បីល្បាញ​គឺ​ភ្នំសុដន​នេះតែម្តង។

ភ្នំនេះ មានសណ្ឋាន​តូចៗ តំរៀបគ្នា មានរាង​ និងចុង​ស្រួច​ដូច​ជា​ដោះ​ស្រ្តី​វ័យ​ក្មេង។ លោក​អ្នក​បានទស្សនា​ប្រាកដ​ជា​មាន​ចិត្ត​ភ្ញាក់​ផ្អើល​និងទិដ្ឋ​ភាព​បែបនេះ​មិនខាន។ មិនត្រឹម​តែ​គយ​គន់​ភ្នំសុដន លោកអ្នក​ក៏អាច​កំសាន្ត​សប្បាយ​និង​កន្លែងប្លែកៗ និង​ស្វែង​យល់ពីជិវិត​របស់​អ្នក​ស្រុក​តំបន់​នោះ​ទៀត​ផង។

សូមទស្សនា​វីដេអូទូទៅនៃ​កោះ Bohol..៖

6390bohol.jpg
ប្រភពពី៖​ www.neavea.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved