Breaking News
Loading...
Monday, November 4, 2013

តា​រា​​ស្រី​​តៃ​វ៉ាន់ ដែល​ធ្លាប់​​ថត​រូប​​ស្រាត​​រាប់​ពាន់​​សន្លឹក ត្រូវ​គេ​​បង្ហោះ​​តាម​​ប្រ​ព័ន្ធ​​អន​​ឡាញ​


​ក្រុង​ហុងកុង ៖ តា​រា​​ស្រី​​ចិ​ន​តៃ​វ៉ាន់ ដ៏​​មាន​​ប្រ​ជា​ប្រិយ​ភាព​​​នាង អេ​ន​​ជេ​​លី​​ណា ចាង បាន​​សង្ស័យ​ថា អតីត​​ក្រុម​ហ៊ុន​​គ្រប់​គ្រង​​​នាង​​ បាន​​បញ្ចេញ​​រូប​ថត អា​ក្រាត​កាយ​​​ក្តៅ​សាច់ ជា​ច្រើន​​សន្លឹក​របស់​​នាង ​រហូត​​មាន​ការ​​ផ្សព្វ​ផ្សាយ តាម​​ប្រព័ន្ធ​អន​ឡាញ និង​បាន​ទាក់ទង​នឹង​ក្រុមប៉ូលិស ដើម្បី​ដោះស្រាយ​រឿងក្ដី​នេះ​។​

 

​ដោយឡែក​ក្រុមហ៊ុន​ដែល​នាង​សង្ស័យ ពី​ការ​លួច​បញ្ចេញ​រូបអាក្រាត​នោះ បាន​ថ្លែងថា  ក្រុមហ៊ុន​បាន​ដោះស្រាយ​រឿងរ៉ាវ តាមផ្លូវ​ច្បាប់​ជាមួយ​នាង អេ​ន​ជេ​លី​ណា ចាង រួចហើយ ខណៈដែល​នាង​ត្រូវ​ក្រុមហ៊ុន​ប្តឹង​ទារប្រាក់​សំណង ពីបទ​បង្ខូច​កេរ្តិ៍ឈ្មោះ ចំនួន ៧​ម៉ឺន​ដុល្លារ​។​

ក្រុមហ៊ុន​នោះបាន​បន្ថែមថា តារា​ស្រី​វ័យ ៣១ ឆ្នាំ​រូបនេះ​ក៏​ធ្លាប់បាន សារភាព​ដែរ​ថា ខ្លួន​នាង​បាន​ថតរូប​ស្រាត​រាប់ពាន់​សន្លឹក​ឯណោះ ហើយ​រូបអាក្រាត​ទាំង​នោះបាន​ធ្លាក់ ក្នុង​ដៃ​មនុស្ស​ជាច្រើន ដូច្នេះ​មិនអាច​ចោទ​នរណាម្នាក់ ពី​ការ​បែកធ្លាយ​រូបអាក្រាត​នោះទេ​៕

Wat 04116 Wat 04117 Wat 04118

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved