Breaking News
Loading...
Monday, November 4, 2013

វីដេអូ៖ របៀបផាត់មុខបែប Barbie ដ៏ស្រស់ស្អាត


មិត្តៗនារី និងប្រិយមិត្តដទៃទៀត ប្រហែលជាធ្លាប់បានឃើញ និងទស្សនា ការតុបតែមុខតាមបែបធម្មជាតិ ក៏ដូចជាបែបសិចស៊ីរួចមកហើយ ប៉ុន្តែសម្រាប់ថ្ងៃនេះវិញ ខ្មែរឡូត សូមនាំអារម្មណ៏ប្រិយមិត្ត ទៅទស្សនាការតុបតែងមុខ តាមបែប Barbie វិញម្តង។

នៅក្នុងការតុបតែងមុខ តាមបែប Barbie នេះ យើងត្រូវអនុវត្តន៏ តាមជំហានដូចខាងក្រោម៖

ជាដំបូង យើងត្រូវផាត់ភ្នែកជាមុនសិន បន្ទាប់មកយើងគូស Eyes Liner ពណ៏ខ្មៅ ជាមូយនឹងខ្មៅដៃពណ៏ស ពីក្រោមភ្នែក។ បន្ទាប់ពីផាត់ភ្នែកហើយ យើងត្រូវបិទរោមភ្នែក។ ជំហានបន្ទាប់ យើងត្រូវធ្វើការផាត់ថ្ពាល់ រួចយកឡេទ្រនាប់មកតក់ៗពីក្រោមភ្នែក ដើម្បីបង្កើនភាពទាក់ទាញ ជាមួយនឹងភ្នែកដ៏ស្រស់ស្អាតរបស់អ្នក។

បន្ទាប់ពីធ្វើការផាត់ភ្នែក និង ថ្ពាល់ហើយ យើងចាប់ផ្តើមគូសតម្រឹមបបូរមាត់ម្តង និងលាបពណ៏ ដែលយើងចង់បាននោះជាការស្រេច។

តាមការរៀបរាប់ពីការតុបតែងមុខ តាមបែប Barbie ខាងលើ មិត្តនារីៗប្រហែលជាចង់សាកល្បងដែរហើយមែនទេ? ប៉ុន្តែបើចង់ដឹងច្បាស់នោះ សូមប្រិយមិត្តតាមដាន និងទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

តើមិត្តៗនារី និង ប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះការផាត់មុខ បែប Barbie នេះ?

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved