Breaking News
Loading...
Monday, November 4, 2013

ទារក​ក្នុង​ពោះ​ម្តាយ​ដែល​ស្តាប់​ចម្រៀង​ជម្រុញ​អោយ​ខួរក្បាល​ល្អ​?


​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​លើកឡើង​ថា ការចាក់​បទ​ចម្រៀង​សម្រាប់​កូន ខណៈពេល​ដែល​ពួកគេ​ស្ថិត​នៅក្នុង​ផ្ទៃ​ម្តាយ​នោះ អាច​ជម្រុញ​អោយ​ការវិវត្ត​ខួរក្បាល​របស់​ពួកគេ​ល្អ​។​

​អ៊ីណូ ផា​ថា​នេន (Eino Partanen) ដែល​មកពី​សាកលវិទ្យាល័យ Helsinki បាន​និយាយថា ទោះបីជា​យើង​បានបង្ហាញ​ថា ទារក​អាច​សិក្សា​ពី​ភាព​លម្អិត​នៃ​ការ​ស្តាប់​តិចតួច​ក៏​ដោយ​, ប៉ុន្តែ​យើង​មិន​ដឹង​ទេ​ថា​តើ​ពួកគេ​អាច​ទទួលបាន​ព័ត៌មាន​នោះ​យូរ​ប៉ុណ្ណា​។ លទ្ធផល​នេះ​បានបង្ហាញ​ថា ទារក​អាច​មាន​សមត្ថភាព​ដើម្បី​សិក្សា​តាំងពី​នៅក្នុង​ផ្ទៃ​ម្តាយ ហើយ​ឥទ្ធិពល​នៃ​ការសិក្សា​នេះ​អាច​មាន​ទៅ​ដល់​ខួរក្បាល​ក្នុង​រយៈពេល​ដ៏​យូរ​។​

​ក្នុង​ការស្រាវជ្រាវ​, អ្នកស្រាវជ្រាវ​បាន​សួរ​ស្ត្រី​នៅក្នុង​ត្រីមាស​នៃ​ការ​មាន​ផ្ទៃពោះ​របស់​ពួកគេ​ទៅ​នឹង​ការ​ស្តាប់​បទ​ចម្រៀង យ៉ាងហោចណាស់​៥​ដង​ក្នុង​មួយ​សប្តាហ៍​។ លើសពីនេះ​, ពួកគេ​បាន​ចែក​ក្រុម​ស្ត្រី​ដែល​មិន​បាន​ស្តាប់​បទ​ចម្រៀង​អំឡុង​ពេល​ត្រីមាស​ចុងក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ​របស់​ពួកគេ​។​

​ក្រោយ​ពី​សម្រាលកូន​, អ្នកស្រាវជ្រាវ​បាន​វាស់​សកម្មភាព​ខួរក្បាល​របស់​កូន​នៅពេលដែល​ពួកគេ​ស្តាប់​បទ​ចម្រៀង​ដែល​ម្តាយ​របស់​ពួកគេ​បាន​ស្តាប់​កាល​ពី​ពួកគេ​នៅក្នុង​ផ្ទៃ​, ដើម្បី​កំណត់​ថា​តើ​វា​មាន​ឥទ្ធិពល​យ៉ាងណា​។ ពួកគេ​បាន​ធ្វើ​ម្តង​ហើយ​ម្តង​ទៀត​នៃ​ការវាយតម្លៃ​នេះ​នៅពេល​ដែល​កូន​មាន​អាយុ​៤​ខែ​។​

​ពួកគេ​បាន​រកឃើញថា នៅពេល​ដែល​កុមារ​បានលឺ​ចម្រៀង​ទាំងនោះ​, សកម្មភាព​ខួរក្បាល​របស់​ពួកគេ​មាន​សកម្មភាព​ខ្លាំងក្លា​។ ឥទ្ធិពល​នេះ​គឺ​នៅតែ​មាន​នៅ​ពេល​ដែល​កូន​មាន​អាយុ​៤​ខែ​។​

​អ្នកស្រាវជ្រាវ​បាន​និយាយថា អំឡុង​ពេល​ចន្លោះ​ពី​២៧​សប្តាហ៍​នៃ​ការ​មាន​ផ្ទៃពោះ និង​៦​ខែក្រោយ​កុមារ​ត្រូវ​បាន​សម្រាល គឺជា​រយៈពេល​សំខាន់​ទៅ​នឹង​ការវិវត្ត​យ៉ាង​ល្អ​របស់​ប្រព័ន្ធ​សោត​វិញ្ញាណ​៕
 

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved