Block លេខអ្នកណាម្នាក់មិនឱ្យ Call និង Message លើ iOS7
និយាយដល់រឿង iOS 7 nob70 ជឿថា មិត្តអ្នកអានមួយចំនួនប្រហែលជាមិនសូវធ្នឹកដៃប៉ុន្មានទេក្នុងការប្រើប្រាស់វានោះ។ ថ្ងៃនេះ nob70 សូមបង្ហាញពីវិធីមួយ ដែលអាចឱ្យមិត្តអ្នកអានទាំងអស់គ្នា Block លេខអ្នកណាម្នាក់ លែងឱ្យ Call និង Message ចូលទូរសព្ទយើងបានទៀត។
ជំហ៊ានដំបូងអ្នកត្រូវចូលទៅ Setting បន្ទាប់មកយកពាក្យ Phone (ចង់ Block មិនឱ្យគេតេចូល) ឬក៏យកពាក្យ Message បើមិនចង់ឱ្យគេ Message ចូល។ ជំហ៊ានបន្ទាប់សូមជ្រើសយកពាក្យ Blocked → Add New… —–> Contact List ស្វែងរកឈ្មោះអ្នកណាម្នាក់ដែលអ្នកចង់ Block។
វិធីម្យ៉ាងទៀតអ្នកអាច Block លេខនោះភ្លាមៗផងដែរ តាមរយៈ Phone App។ ដើម្បី Block តាមវិធីដ៏ងាយមួយនេះ អ្នកគ្រាន់តែចុចលើពាក្យ Phone នៅ Home Screen បន្ទាប់មកយកពាក្យ Recent Calls។ នៅខាងក្រោយលេខដែលក្នុង Recent Calls មានប៊ូតុង info មួយមានសញ្ញាឧទាន។ ចុចលើសញ្ញានោះជ្រើសយកពាក្យ Block this Caller ពេលនោះកម្មវិធីនឹងបង្ហាញផ្ទាំង Block លេខនោះហើយ។
ចំពោះការ Block តាម Message App ក៏ដូចគ្នាដែរ។ សូមមើលរូបភាពខាងក្រោម៖
>>៧ ចំណុចដើម្បីរក្សាថាមពលថ្មលើ iOS 7>>
ដោយ nob70
ប្រភព៖ moreiOS
ប្រភពពី៖ www.nob70.com
0 comments:
Post a Comment