ឈិន ឡុង បកស្រាយពាក្យចចាមអារ៉ាមថា លោកស្លាប់បាត់បង់ជីវិត (Video Inside)
ចិន៖ ថ្មីៗនេះលោក Jackie Chan ហៅ ឈិន ឡុង បានចេញមុខបកស្រាយ ពាក្យចចាមអារ៉ាថា លោក ស្លាប់ តាមរយៈកម្មវិធីអ៊ីធើណេត។
លោក ឈិន ឡុង បាននិយាយថា “មិត្តភក្តិ និងគ្រួសារ នាំគ្នាតេមកខ្ញុំ ដើម្បីបញ្ជាក់ថា ខ្ញុំពិតជាស្លាប់ដូចព័ត៌មាន ចុះផ្សាយមែន ឬក៏អត់ ព្រោះពួកគេបានឃើញ ព័ត៌មានចុះផ្សាយថា ខ្ញុំបានស្លាប់បាត់ទៅហើយ។ ភ្លាមនោះខ្ញុំក៏បានឆ្លើយ ទាំងអស់សំណើចថា កុំបារម្ភបើសិនជា ខ្ញុំស្លាប់មែន ខ្ញុំនឹងតេប្រាប់អ្នក ទាំងអស់គ្នាឲ្យដឹង”។
លោក បន្តថា “អ្នកទាំងអស់គ្នាបានឃើញ ហើយពេលនេះ ខ្ញុំនៅអាចដកដង្ហើមនៅឡើយ”។ ជាមួយគ្នាលោកបាន បញ្ជាក់ថា ព័ត៌មានថាលោកស្លាប់នេះ កើតឡើងលើក ជាច្រើនដងមកហើយ។ លោកក៏មិនដឹងថា មកពីមូលហេតុអ្វី ដែរ បានចេះតែលេចឮពាក្យ ចចាមអារ៉ាមទាំងនេះ មិនចេះចប់៕
0 comments:
Post a Comment