វិដេអូ កូនក្រមុំ២នាក់ វៃគ្នាដណ្តើមកូនកំលោះ
ហេតុការណ៍ចំឡែក មួយបានកើតឡើង ក្នុងប្រទេស Chile បន្ទាប់ពីកូនក្រមុំ ២នាក់បានវៃគ្នា ដណ្តើមកូនកំលោះ។ តាមប្រភពពត៌មាន បានអោយដឹងថា កូនក្រមុំទាំង២នាក់នេះ បានរៀបការ ក្នុងថ្ងៃតែ១ និង រៀបការ ជាមួយកូនកំលោះ តែម្នាក់ របស់ពួកគេ នៅកន្លែងតែមួយទៀតផង។ បន្ទាប់ពីដឹងថា កូនកំលោះម្នាក់នេះ បានរៀបការ ជាមួយកូនក្រមុំដល់ទៅ ២នាក់ក្នុងថ្ងៃតែមួយនោះ ពួកនាង មិនបានរករឿងកូនកំលោះ នោះទេ ហើយបែរជា រករឿងវៃគ្នា ជាមួយកូនក្រមុំគ្នាឯងទៅវិញ។ នេះជាហេតុការណ៍ មួយដែលធ្វើអោយមនុស្សជាច្រើន ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែពួកគេ វៃគ្នានៅតាមផ្លូវ គ្មានគិតគូអ្វីសោះឡើយ។ ប្រភពពត៌មាន បន្ថែមអោយដឹងទៀតថា ពួកនាងបានបោះសំដីអោយគ្នាថា អ្នកណាឈ្នះនឹងទទួល បានកូនកំលោះ។ តើប្រិយមិត្តយល់យ៉ាងណា ចំពោះរឿងនេះ ?
0 comments:
Post a Comment