Samsung ទោះបីជាលក់ទូរសព្ទរបស់ខ្លួន មួយថ្ងៃបានដល់ទៅជាងមួយ ១លានគ្រឿងក្ដី (សរុបគ្រប់ម៉ូដែល) ក្រុមហ៊ុនអេឡិចត្រូនិកយក្សកូរ៉េខាងត្បូងនេះ មិនបានបន្ធូរដៃដល់គូប្រជែងឡើយ។ តាមប្រភពពីគេហទំព័រ geeky-gadgets បានអោយដឹងថាកំពូលទូរសព្ទស៊េរី Galaxy S របស់ Samsung គឺ Galaxy S5 នឹងបំពាក់ processor ប្រភេទ 64-bit ដូច iPhone 5S ដែរ ហើយនិងមាន RAM ទំហំដល់ទៅ 4GB។ មានន័យថា Galaxy S5 នឹងក្លាយជាទូរសព្ទ Smartphone ដំបូងគេដែលមាន RAM ធំបំផុត។
រូបគំរូ Galaxy S5
Processor ថ្មីដែលអាចគាំទ្រ RAM ដល់ទៅ 4GB នេះមានឈ្មោះថា Exynos 5430 ដែលពេលនេះល្បីថា កំពុងស្ថិតក្នុងសង្វាក់ផលិតកម្មហើយ។ ទូរសព្ទដែលមាន RAM បំផុតនេះល្បីថានឹងប្រកាសជាផ្លូវការនៅខែមករាក្នុងព្រឹត្តិការណ៍ CES 2014 ហើយប្រហែលជាមានលក់នៅខែកុម្ភៈ ឆ្នាំក្រោយ។
Samsung បានទទួលជោគជ័យយ៉ាងខ្លាំងលើទូរសព្ទ Galaxy S4 ដោយលក់បានដល់ទៅ ៤០លានគ្រឿងបន្ទាប់ពីបានប្រកាសជាផ្លូវការកាលពីខែ មេសា ឆ្នាំ 2013 នេះ។
អត្ថបទ៖ Galaxy S5 មិនជ្រាបទឹក និងធូលីបែកព័ត៌មាន!
ប្រែសម្រួល៖ ប៊ុនឡេង
ប្រភព & រូបភាព៖ geeky-gadgets
0 comments:
Post a Comment