Breaking News
Loading...
Wednesday, October 2, 2013

វីដេអូ៖ ក្រុមម៉ូតូធំជិះដេញវ៉ៃ Rang Rover ផ្អើលពេញទីក្រុងញ៉ូវយ៉ក


ថ្មីៗនេះ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅក្នុងទីក្រុង⁣ New York ខណៈពេលរថយន្តទំនើប Range Rover ២០១២ បុករះក្រុមម៉ូតូធំ ហើយព្យាយាមរត់គេចខ្លួន។ តាមប្រភពពត៌មាន របស់គេហទំព័រ ដេលីម៉ល បានអោយដឹងថា ក្រុមម៉ូតូធំ⁣ដែលមានគ្នា ២៨ម៉ូតូ បានជិះដេញរថយន្ត Range Rover ដែលបានបុកពួកគេ ទាំងកំហឹងពុះកញ្ជ្រោល⁣យ៉ាងខ្លាំង ហើយឈានទៅដល់ ការប្រើអំពើហឹង្សារ។ ប្រភពពត៌មានដដែល បានបន្តអោយដឹងថា ម្ចាស់រថយន្ត Range Rover ម្នាក់នេះមានឈ្មោះថា Alexian Lien អាយុ៣៣ឆ្នាំ⁣ ជានាយកក្រុមហ៊ុន e-commerce company Skrill.com។ ហើយលោកត្រូវបានក្រុមម៉ូតូធំទាំងនោះ វាយទ្រោមខ្លួន រហូតដេកពេទ្យ។ ហើយលោក Jeremiah Mieses អាយុ២៦ឆ្នាំ មកពីរដ្ឋ Massachusetts ក៍រងរបួសធ្ងន់ផងដែរ ដោយសារតែរថយន្តកិនពីលើ ពេលនេះកំពុងតែសំរាកព្យាបាលនៅមន្ទីពេទ្យ។⁣ គេមិនទាន់អាចកំណត់បានថា ពីដំបូងឡើយពួកគេមានទំនាស់អ្វីទេ មុនពេលដែលមានគ្រោះថ្នាក់ចរាចរណ៍នេះ ហើយពេលនេះ ប៉ូលីសកំពុងតែធ្វើការស្រាវជ្រាវបន្ត⁣ដើម្បី កំនត់ពីមូលហេតុអោយបានច្បាស់លាស់។ សូមទស្សនាវិដេអូនៅខាងក្រោមទាំងអស់គ្នា ៖

khmer-note

article-2440049-1865B7CC00000578-929_634x409

article-0-1865B7F700000578-549_634x323 article-2440049-186EA8BA00000578-130_306x423 article-2440049-186EA78800000578-636_634x468

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved