Nick Newell គឺជាកំពូលអ្នកប្រយុទ្ធដាក់ទ្រុង MMA ដែលមានដៃតែម្ខាង ប៉ុន្តែមិនដែលស្គាល់ជាតិថាចាញ់ម្ដងណានោះទេ ថែមទាំងបានឈ្នះខ្សែក្រវាត់ XFC Lightweight Championship របស់អាមេរិក (ទម្ងន់ ៦៦ ដល់៧០គីឡូក្រាម) ទៀតផង កាលពីចុងឆ្នាំ២០១២កន្លងទៅ។
ស្ថិតក្នុងវ័យ២៦ឆ្នាំ Newell ដែលពិការដៃឆ្វេងត្រឹមកែងដៃ ធ្លាប់វាយបាន១០ដងមកហើយ ជាលទ្ធផលគឺឈ្នះទាំង១០ដង ដោយផ្ដួលគូប្រកួតឲ្យសន្លប់២ដង វាយឲ្យគូប្រកួតសុំចុះចាញ់៧ដង និងឈ្នះដោយពិន្ទុម្ដង។
Newell បានបាត់បង់ដៃឆ្វេងតាំងពីកំណើតមកម្ល៉េះ ដោយសារជំងឺម្យ៉ាងដែលគេឲ្យឈ្មោះថា Congenital Amputation។ ប៉ុន្តែភាពពិការនេះ មិនអាចឈ្នះការក្រាញននៀលដ៏ប្ដូរផ្ដាច់របស់គេបានទេ។ រំលឹកដល់ការហ្វឹកហាត់ Newell ហាត់ចំបាប់តាំងពីនៅវិទ្យាល័យ រហូតវាយឈ្នះជាង៣០០ប្រកួត មុនផ្លាស់ចូលកីឡាករវាយដាក់ទ្រុង MMA។
ភាពល្បីល្បាញរបស់គេបានលេចឡើងខ្លាំង ក្រោយវាយជើងខ្លាំង Eric Reynolds ឲ្យសុំចុះចាញ់ ដើម្បីគ្រងខ្សែក្រវាត់ XFC ដែលប្រិយមិត្តនឹងឃើញក្នុងវីដេអូខាងក្រោមនេះ៖
អត្ថបទទាក់ទង៖
អ្នកជំនាញប្រាប់ល្បិចរបស់ ឃីម ឌីម៉ា ទៅវាយ MMA ជាមួយហ្វីលីពីន នៅសិង្ហបុរី
ឡុង សុភី ថាបើអាជ្ញាកណ្ដាលមិនបញ្ឈប់ការប្រកួតទេ អ្នកចាញ់អាចជា Max ក៏ថាបាន
យល់ម៉េចដែរចំពោះកីឡាប្រដាល់ដាក់ទ្រុង?
អានអត្ថបទផ្សេងទៀតទាក់ទងនឹង MMA សូមចុចត្រង់នេះ
0 comments:
Post a Comment