Breaking News
Loading...
Friday, October 18, 2013

អាវទ្រនាប់ដាំពេជ្រតំលៃជាង១០លានដុល្លារ


តារាបង្ហាញម៉ូដ Candice Swanepoel នឹងធ្វើការបង្ហាញ អាវទ្រនាប់ ដែលមានតំលៃ ជាង១០លានដុល្លារអាមេរិក នៅក្នុងកម្មវិធីបង្ហាញម៉ូដ Victoria’s Secret ឆ្នាំ២០១៣។ អាវទ្រនាប់នេះធ្វើឡើងពីត្បូងពេជ្រ ត្បូងទទឹម និងត្បូងកណ្តៀង ជាច្រើនរយគ្រាប់ផ្គុំបញ្ចូលគ្នា ដែលក្នុងមួយគ្រាប់ៗមាន ទំហំ៥២ការ៉ាត់។ កម្មវិធី បង្ហាញម៉ូដ Victoria’s Secret នឹង ប្រព្រឹត្តទៅនៅខែធ្នូខាងមុខនេះ ហើយតារា បង្ហាញម៉ូដ វ័យ២៤ឆ្នាំរូបនេះទទួលបានការចាប់អារម្មណ៍ជាងគេ ដោយសារ តែពាក់អាវទ្រនាប់ពេជ្រខាងលើដើរបង្ហាញម៉ូដ។ កាលពីឆ្នាំទៅ ការបង្ហាញម៉ូដ Victoria’s Secret ក៏បានបង្ហាញ អាវទ្រនាប់ពេជ្រមួយដែរ ដែលមានតំលៃ២.៥លាន ដុល្លារ អាមេរិក។

Khmer-note

bra17n-1-web

នាង Candice Swanepoel ជាមួយអាវទ្រនាប់ពេជ្រតំលៃជាង១០លានដុល្លារ

154446702mb00123-2012-victo

នាង Alessandra Ambrosio ជាមួយអាវទ្រនាប់តំលៃ២.៥លានដុល្លារ

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved