Breaking News
Loading...
Tuesday, October 15, 2013

Maria Ozawa ចង់​លះបង់អាជីព​ជា​តារា​សិច


Maria Ozawa ដែល​ជា​កំពូល​តារា​ល្បីល្បាញ​បំផុត​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​សិច​របស់​ ប្រទេស​ជប៉ុន​នោះ បាន​ព្រលយ​ពាក្យ​ថា នាង​ចង់​បោះបង់​អាជីព​ជា​តារា​សិច ហើយ​ចង់​រស់នៅ​ក្នុង​ជីវិត​ជា​មនុស្ស​សាមញ្ញា​ម្នាក់ ព្រមទាំង​មាន​ស្វាមី​មួយ​ដ៏​ល្អ ដូច​គេឯង​គ្រប់គ្នា​។​

Maria បាន​និយាយ​ដូចនេះ នៅក្នុង​បទសំភាសន៍​មួយ​ធ្វើ​ឡើង កំឡុងពេល​នៃ​ការ​ថត​ភាពយន្ត​អាសអាភាស​មួយ នៅ​ប្រទេស​ថៃ​។​នាង​បាន​និយាយថា « បន្ទាប់​ពី​ខ្ញុំ​បាន​ចំណាយពេល​ជិត​៧​ឆ្នាំ កន្លងមក ហើយ​ខ្ញុំ​ធ្លាប់​បាន​ឆ្លងកាត់​នូវ​រឿងរ៉ាវ​ជាច្រើន ទាំង​ល្អ​និង​អាក្រក់​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​សិច​ជប៉ុន ខ្ញុំ​គិតថា គួរតែ​ដល់ពេល​ដែល​ខ្ញុំ ត្រូវ​រក​ពេលវេលា​ល្អ​មួយ​សំរាប់​ជីវិត​ខ្លួន​ឯង​វិញ​ម្តង ។ ខ្ញុំ​គ្រាន់តែ​ចង់​ធ្វើ​ជា​មនុស្ស​សាមញ្ញា​ម្នាក់ មាន​គ្រួសារ​មួយ​ដែល​ល្អ រស់នៅ​ជាមួយ​ស្វាមី​និង​កូន​របស់​ខ្ញុំ ដោយ​មិន​មាន​ភាព​ខ្វល់ខ្វាយ​អ្វី​នោះឡើយ ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ថា អ្នកចាត់ការ​របស់​ខ្ញុំ​នឹង​យល់​ច្បាស់​អំពី​បញ្ហា​នេះ រួច​អនុញ្ញាត​ឲ្យ​ខ្ញុំ​បាន​សំរាក​ពី​ការងារ​សព្វថ្ងៃ​»​។​

មក​ដល់​ត្រឹម​នេះ Maria បាន​រំលឹក​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​នាង​សំរេច​ចិត្ត​ឈាន​ជើង​ចូលប្រឡូក​ក្នុង ​វិស័យ​ភាពយន្ត​សិច​របស់​ជប៉ុន​ថា « មុនដំបូង​ខ្ញុំ​គ្រាន់តែ​ជា​នារី​ធម្មតា​ម្នាក់ ចូលចិត្ត​លេង​កីឡា ចំអិន​ម្ហូប ដើរ​ទិញ​ទំនិញ​តាម​ផ្សារ​ទំនើប អាន​សៀវភៅ និង​មាន​ចំណង់​ចំណូលចិត្ត​ផ្សេងទៀត ដែល​ស្ត្រី​ភាគច្រើន​ចូលចិត្ត​»​។ នាង​បន្ត​ទាំង​ញញឹម​ថា «​ប៉ុន្តែ​ខ្ញុំ​គិតថា ខ្ញុំ​មាន​លក្ខណះខុស​ពី​នារី​ដទៃ​។ ព្រោះ​នាង​ខ្ញុំ​បានដឹង​និង​ស្គាល់​អំពី​ភាពយន្ត​សិច​នេះ តាំងពី​ខ្ញុំ​មាន​អាយុ​១៣ ឆ្នាំ​មក​ម្ល៉េះ តាមរយះ​ការមើល​ទស្សនាវដ្ដី ការនិយាយ​គ្នា​ជាមួយ នឹង​មិត្ត​ភក្កិ​ប្រុស ស្រី​របស់​ខ្ញុំ​។ បន្ទាប់​មក​ខ្ញុំ​ក៏​មាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ទិដ្ធភាព​ដែល​ មាន​នៅក្នុង​ភាពយ​ន្ត​នេះ ហើយ​ក៏​ចិញ្ចឹមចិត្ត​ចូលរួម​សំដែង​ថែមទៀត​ផង​។ មិន​យូរ​ប៉ុន្មាន​នាង​ខ្ញុំ​ក៏​សំរេចចិត្ត ដាក់ពាក្យ​ធ្វើ​ជា​តារា​ភាពយន្ត​សិច ក្នុង​ឆ្នាំ​២០០៥ តែម្តង ប៉ុន្តែ​ការចាប់ផ្តើម​របស់​ខ្ញុំ​នេះ មិន​មាន​សមាជិក​គ្រួសា​រ ជាពិសេស​ម្តាយ​របស់​ខ្ញុំ​បានដឹង​អំពី​រឿង​នេះ​ឡើយ​។ ខ្ញុំ​ដឹង​ថា ការសំរេចចិត្ត​លឿន​ពេក​របស់ខ្ញុំ ពិតជា​មិន​អាច​ទទួលយកបាន​នោះទេ ប៉ុន្តែ​ដោយ​នេះ​ជា​បំណង​ប្រា​ថា្នរ​បស់​ខ្ញុំ​ចង់បាន​ភាពល្បីល្បាញ​ ឆាប់រហ័ស ចង់​ឲ្យ​បុរស​គ្រប់គ្នា​ស្គាល់​និង​រំលឹក​ពី​ឈ្មោះ​នាង​ខ្ញុំ​គ្រប់​ពេលវេលា ​»​។

នាង​បន្ថែមទៀតថា «​ផលិតកម្ម​ដែល​ខ្ញុំ​បាន​ចាប់ផ្តើម​ថត​ឲ្យ គឺ​ផលិតកម្ម​S1 ដែលជា​ក្រុមហ៊ុន​ផលិត​ខ្សែភាពយន្ត​សិច​ល្បី​ជាង​គេ​ប្រចាំ​ប្រទេស​ជប៉ុន ហើយ​ខាង​ក្រុមហ៊ុន​តំរូវ​ឲ្យ​ខ្ញុំ​ប្រើ​ឈ្មោះ​Miyabi សំរាប់​រឿង​ដំបូង​។ ចាប់តាំងពី​ការសំដែង​របស់​ខ្ញុំ​ជា​លើកដំបូង និង​រហូត មកដល់​ពេល​បច្ចុប្បន្ននេះ នាង​ខ្ញុំ​ត្រូវបាន​មនុស្ស​ជា​ច្រើន​ជុំវិញ​ពិភពលោក ស្គាល់​ពី​ទេពកោសល្យ​របស់ខ្ញុំ ហើយ​ខ្ញុំ​ក៏​ធ្លាប់​ត្រូវបាន​ផលិតកម្ម​ក្នុងស្រុក​និង​ក្រៅ​ស្រុក​ជា​ច្រើន ​ជុំវិញ​តំបន់​អាស៊ី ទាក់ទង​ឲ្យទៅ​ធ្វើជាតួ​សំដែង​ក្នុង​ភាពយន្ត​សិច​ខា្ន​ត​ធំ​ល្បីៗ​របស់​គេ​ជា ​ហូរហែ​»​។​

គួរបញ្ជាក់​ថា Maira Ozawa គឺជា​កំពូល​តារា​សំដែង​ក្នុង​ភាពយន្ត​សិច​របស់​ជប៉ុន ដ៏​ល្បីល្បាញ​បំផុត​មួយ​រូប​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ នាង​កើត​នៅ​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​១៩៨៦ ។​នាង​កើត​នៅ​កោះ​Hokkaido ប្រទេស​ជប៉ុន មាន​ម្តាយ​ជា​ជនជាតិ​ជប៉ុន និង​ឪពុក​ជា​ជនជាតិ​កាណាដា​។ មុនពេល​នាង​ឈាន​ជើង​ចូលប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​សិច​ជប៉ុន Ozawa ធ្លាប់​បាន​សិក្សា​នៅ​សាលា​អន្តរជាតិ​ហុក​កៃដូ​។ មិនតែប៉ុណ្ណោះ នាង​គឺជា​សិស្ស​ដ៏​ឆ្នើម​ម្នាក់ ដែល​អាច​និយាយ​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ​ថែមទៀត​ផង​។​

ទោះបីជា​នាង​ទទួលបាន​នូវ​ការទទួលស្គាល់​ជា​តារាភាពយន្ត​អាសអាភាស​ដ៏​ ល្បីល្បាញ​យ៉ាងណាក៏ដោយ ក៏​នាង​ត្រូវបាន​ម្តាយ​នាង​បណ្តេញចេញ​ពី​ផ្ទះ​ផងដែរ ដោយសារតែ​ក្រុម​គ្រួសារ​នាង​មិន​ពេញចិត្ត​ទៅនឹង​ការសំរេចចិត្ត​ដ៏​ឆ្កួត​ លីលារ​របស់​នាង​។ ចាប់តាំងពី​ពេល នោះ​មក Ozawa ក៏​រស់នៅ​តែម្នាក់ឯង​ដាច់​ឆ្ងាយ​ពី​គ្រួសារ​ជាទី​ស្រលាញ់ ហើយ​ចាប់​អាជីព​ជា​តារាភាពយន្ត​សិច​ដ៏​ឆ្នើម ហើយ​មាន​កេរ្តិ៍​ល្បី​សុះសាយ​ពេញ​ទ្វីប​អាស៊ី​រហូតមកដល់​បច្ចុប្បន្ន​នេះ​ តែម្តង​៕
Maria-Ozawa

ប្រភពពី៖​ ​www.readkhmer.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved