LG ប្រកាសអំពីបច្ចេកវិទ្យាអេក្រង់កោង លើ Smartphone ជំនាន់ក្រោយ
កាលពីពេលថ្មីៗនេះក្រុមហ៊ុនអេឡិចត្រូនិចដ៏ល្បីរបស់កូរ៉េ គឺក្រុមហ៊ុន LG បាន អោយដឹងថា ក្រុមហ៊ុនបានត្រៀមខ្លួន ជាស្រេចក្នុងជាផលិត Smartphone ដែល មានអេក្រង់ OLED កោងសំរាប់ប្រកួតប្រជែងនៅលើទីផ្សារ។ LG Z នឹងជាទូរស័ព្ទ ដែលមានលក្ខណៈសម្បត្តិល្អជាងគេ ហើយ Smartphone នេះក៏ត្រូវគេរំពឹងថានឹង បំពាក់អេក្រង់ OLED កោងនេះផងដែរ។ តាមប្រភពពត៌មាន ZDNet បានអោយ ដឹងថា ទូរស័ព្ទអេក្រង់កោងសាកសមបំផុតសំរាប់ការលេងហ្គេម និងមើលភាពយន្ត ហើយគំរូអេក្រង់កោងនេះនឹងធ្វើអោយអ្នក ប្រើប្រាស់ មានអារម្មណ៍ប្លែកជា មួយនឹងបច្ចេកវិទ្យាថ្មីនេះ។ LG Z ដែលគេរំពឹងថាមានអេក្រង់កោងនឹងដំណើរការ ដោយ CPU Quad-core Qualcomm Snapdragon 800 processor រីឯលក្ខណៈសម្បត្តិ ផ្សេងទៀតស្រដៀងនឹង LG G2។
0 comments:
Post a Comment