ស្រីស្អាតសិចស៊ីរបស់កូរ៉េខាងត្បូងនាង Lee Hyori មិនទាន់ចង់ចាស់ទៅតាមអាយុ
ក្រុងសេអ៊ូល ៖ បើទោះបីជាមានវ័យ ៣៣ ឆ្នាំទៅហើយក៏ដោយ ប៉ុន្ដែស្រីស្អាតសិចស៊ី របស់កូរ៉េខាងត្បូងនាង Lee Hyori នៅតែបញ្ជាក់បានថា ខ្លួននៅមានសម្រស់ទាក់ទាញ ជាពិសេសអ្នកគាំទ្ររូបនាង ហើយសម្រស់របស់នាង LeeHyori កំពូលតារាចម្រៀង កូរ៉េខាងត្បូង ទទួលបានការគាំទ្រច្រើនបំផុត ក្នុងកម្រងរូបថត ផ្សាយពាណិជ្ជកម្មវែនតា នៅលើទំព័រទស្សនាវដ្ដី Vogue។
អ្នកតំណាងក្រុមហ៊ុនវែនតា ដែលនាង Lee Hyori បានថតផ្សាយពាណិជ្ជកម្មនោះ បានថ្លែងថា "ដោយនៅតែត្រូវបាន គេស្គាល់ថា ជាកំពូលតារា ប៉ុន្ដែរូបថតទាំងនេះ មួយផ្នែកក៏នឹង បង្ហាញពីភាពលេចធ្លោ ផ្នែកម៉ូដែលរបស់ Lee Hyor។ ភាពស្រស់ស្អាតរបស់នាង ក្នុងកម្រងរូបថតនេះ ធ្វើឲ្យយើងមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង"។
នៅក្នុងកិច្ចសម្ភាស កាលពីពេលថ្មីៗនេះនាង Lee Hyori ធ្លាប់បានប្រកាសថា នឹងវិលត្រឡប់មកកាន់ឆាកតន្ដ្រី ប៉ុន្ដែដោយសារការផលិត កម្រងរូបថតនេះ មិនទាន់បានសម្រេចជាស្ថាពរ ដូច្នេះ នាង Lee Hyori ក៏បានពន្យាពេលទៅវិញ ដោយនាងបានថ្លែងថា នាពេលខាងមុខនេះ កម្រងចម្រៀងរបស់នាង នឹងអាចបង្ហាញខ្លួន៕
ប្រភពពី៖ www.watphnom-news.com
0 comments:
Post a Comment