Breaking News
Loading...
Monday, October 28, 2013

តារាចម្រៀង Lady Gaga លេងមួយក្បាច់ ធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើល និង ស្រឡាំងកាំង!


កាលពីពេលថ្មីៗ កន្លងទៅនេះ តារាចម្រៀងដ៏ល្បីរបស់អាមេរិក Lady Gaga បានធ្វើអោយប្រិយមិត្តគាំទ្រ របស់នាងជាច្រើន មានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងការសម្តែងរបស់នាងមួយ នៅកម្មវិធី G-A-Y ។

ពិធីបុណ្យ Halloween បានខិតជិតមកដល់ ទើបតារាចម្រៀង Lady Gaga គាត់បានស្លៀកពាក់ និង តុបតែងខ្លួន អោយដូចជា ខ្មោចព្រាយបិសាច ដោយស្លៀកនូវ រ៉ូបពណ៌ស ប៉ុន្តែអ្វីដែលធ្វើអោយ ទស្សនិកជន មានការភ្ញាក់ផ្អើលបំផុតនោះ គឺរ៉ូបរបស់នាង បែរជាត្រូវស្រាតចុះមកក្រោម ធ្វើអោយតារាចម្រៀងស្រី វ័យ ២៧ឆ្នាំ រូបនេះ ស្រាតននលគក គ្មានអ្វីបិទបាំងបន្តិចសោះឡើយ។ ក្នុងនោះ នាងមានបំណង ចង់ធ្វើឲ្យអ្នកគាំទ្ររបស់នាង មានភាពភ្ញាក់ផ្អើល ទើបបានជាហ៊ានស្រាតទំលាក់រ៉ូបខ្លួនឯង ចុះក្រោម បង្ហាញ រាងកាយ យ៉ាងដូច្នេះ ហើយបន្ទាប់មក នាងបានលើកដៃឡើងលើ និង គ្រវីទៅមក ដាក់អ្នកគាំទ្ររបស់នាង ផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?
























ដោយ សី

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved