Breaking News
Loading...
Tuesday, October 15, 2013

JB ៖ ” ខ្ញុំ​មិន​ដែល​ភ្លេច​ដើម​កំណើត​ខ្ញុំ​ថា​ខ្ញុំ​ពី​ណា​ទេ ”


និយាយ​ក្នុង​វីដេអូ​ឃ្លិប​មួយ​ ដែល​ត្រូវ​បាន​គេ​ Upload ចូល​គេហទំព័រ youtube Justin Bieber បាន​លើក​ឡើង​ថា៖ ” ខ្ញុំ​មិន​ដែល​ភ្លេច​ដើម​កំណើត​ខ្ញុំ​ថា​ខ្ញុំ​ពី​ណា​នោះ​ទេ ”។ តើមាន​ចំណុច​អី​ពិសេស​បាន​ជា JB បង្ហើប​​សម្ដី​មួយ​ឃ្លា​នេះ​?

 

JB

កាល​ពី​មិន​ទាន់​ល្បី JB តែង​អង្គុយ​ដេញ​ហ្គីតា​ច្រៀង​លេង​នៅ​មុខ​មហោស្រព​មួយ​នៅ​ប្រទេស​កាណាដា មាន​ឈ្មោះ​ថា Avon។ Justin Bieber ចូល​ចិត្ត​ទៅ​ច្រៀង​នៅ​ទី​នោះ​ណាស់ ព្រោះ​នៅ​ទី​នោះ​មាន​មនុស្ស​ជា​ច្រើន​ដើរ​ឆ្លង​កាត់។ កន្លែង​នេះ​ហើយ​ជា​កន្លែង​ដែល​ធ្វើ​ឱ្យ​មហាជន​ទូទៅ​ ចាប់​អារម្មណ៍​ពី​ទេព្យកោសល្យ​របស់​ក្មេង​ប្រុស​អាយុ ១៣ ឆ្នាំ​មួយ​រូប ដែល​មាន​ទឹក​ដម​សម្លេង​ពិរោះ​គួរ​ឱ្យ​ចង់​ស្ដាប់ កាល​ពី​ឆ្នាំ​ ២០០៧។

 

 

បង្ហាញ​មុខ​តាម youtube បាន​ជិត​មួយ​ឆ្នាំ JB ត្រូវ​បាន​លោក Scooter Braun អ្នក​គ្រប់គ្រង និង​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​ដល់​សិល្បករ​វ័យ​ក្មេង ចាប់​អារម្មណ៍​រួច​ក៏​ទាក់​ទង​ឱ្យ​ JB បាន​ជួប​ជាមួយ Usher ដើម្បី​ស្វែង​យល់​បន្ថែម​​ក្នុង​រង្វង់​សិល្បៈ។ ក្រោយ​មក​លោក Scooter Braun ក្លាយ​ជា​អ្នក​គ្រប់គ្រង​ផ្ទាល់​ទៅ​លើ​ការងារ​សិល្បៈ​របស់ JB។ ខែ វិច្ឆិកា ឆ្នាំ​ ២០០៩ JB ចាប់​ផ្ដើម​ចេញ​ Album ដំបូង​មាន​ឈ្មោះ​ថា My World ​ហើយ​ក្នុង​មាន ៧ បទ។

 

ចេញ​បាន​មួយ​ Album JB បាន​ជាប់​ឈ្មោះ​ជា​តារា​ចម្រៀង​ដំបូង​គេ​បង្អស់​មាន​បទ​ចម្រៀង​ទាំង ៧ បទ​ឈរ​លើ​តារាង Billboard Hot 100 របស់​អាមេរិក។ បន្ទាប់​ពី​ល្បី​ឈ្មោះ​លើ​ឆាក​អន្តរជាតិ​ហើយ​នោះ ឆ្នាំ​ ២០១២ ម្ចាស់​បទ ” Baby ” រូប​នេះ ក៏​ត្រលប់​ទៅ​សម្ដែង​នៅ​រោង​មហោស្រព Avon ម្ដង​ទៀត ដោយ​អង្គុយ​ដេញ​ហ្គីតា​ច្រៀង​ដូច​កាល​ពី​គេ​អាយុ ១៣ ឆ្នាំ​អីចឹង។ នឹក​ដល់​ចំណុច​នេះ​ហើយ បាន​ជា JB បង្ហើប​ថា៖”ខ្ញុំ​មិន​ដែល​ភ្លេច​ដើម​កំណើត​ខ្ញុំ​ថា​ខ្ញុំ​ពី​ណា​នោះ​ទេ”។

យ៉ាង​ណា​ក៏​ដោយ ទន្ទឹម​នឹង​ភាព​ល្បីល្បាញ​របស់ខ្លួន JB ​ ត្រូវ​បាន​សាព័ត៌មាន​ជា​ច្រើន​បាន​ទម្លាយ​រឿង​អាស្រូវ​របស់​គេ​ថា JB ជា​អ្នកចម្រៀង​​វ័យ​ក្មេង​មួយ​រូប​ដែល​មាន​ឬកពារ​នៅ​ក្រៅឆាក​​មិន​សមរម្យ​ប៉ុន្មាន​នោះ​ទេ។ កន្លង​មក​តារា​រូប​នេះ ធ្លាប់​មាន​ប្រវត្តិ​ក្អួត​លើ​ឆាក​ប្រគុំ​តន្រ្ដី អ្នក​គាំ​ទ្រ​យក​ដប​ទឹក​សុទ្ធ​គប់ វាយ​អ្នក​សាព័ត៌មាន និង​រឿង​រ៉ាវ​ជា​ច្រើន​ទៀត ដែល​ជា​ទង្វើ​មួយ​ធ្វើ​ឱ្យ​មហាជន​ទូទៅ​ទាស់​ចិត្ត​ជា​ខ្លាំង​​។ ទស្សនាវីដេអូខាងក្រោមនេះ ដើម្បី​មើល Justin Bieber ច្រៀង​កាល​ពី​នៅ​ក្មេង៖

 

 

វីដេអូខាង​ក្រោម​នេះ​ហើយ ដែល Justin Bieber និយាយ​ថា​រូប​គេ​មិន​ភ្លេច​កន្លែង​ដើម​របស់​គេ​ឡើយ។

ដោយ nob70
ប្រភព៖ wikipedia &thestars​

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved