​​ថ្ងៃ​នេះយើងខ្ញុំសូម​លើក​យក​បុគ្គល​ល្បីៗ​​ក្នុង​ពិភពលោក​ចំនួន ​៦​រូប​​ដែល​បាន​ទទួល​មរណភាព​ និង​យាង​ចូល​ព្រះទិវង្គត​ក្នុង​ខែ តុលា​​​​ ដែល​​ក្នុង​នោះ​ក៏​មាន​​​​​ព្រះ​វត្តមាន​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​​ករុណា​ព្រះ​បាទ​​សម្តេច​​​ព្រះ​ ​​នរោត្តម សីហនុ ​ព្រះ​បរមរតនកោដ្ឋ​ ​ផង​ដែរ។ ​

១ ព្រះ​បរមរតនកោដ្ឋ​ (​៣១ តុលា ១៩២២ -១៥ តុលា ២០១២)

អតីត​ព្រះវររាជ្យ​បិតា​ជាតិ​ខ្មែរ​​​ ព្រះ​​ករុណា​ព្រះ​បាទ​​សម្តេច​​​ព្រះ​ ​​នរោត្តម សីហនុ ​ព្រះ​បរមរតនកោដ្ឋ​​ គឺ​ជា​​​អង្គ​មហាក្សត្រ​ដ៏​ល្បីល្បាញ​មួយ​ព្រះ​អង្គ​​ដែល​​បាន​ធ្វើ​ព្រះរាជបូជនីយកិច្ច​ទាមទា​ឯករាជ្យ​ជូន​មាតុភូមិ​កម្ពុជា​ពី​បារាំង​ក្នុង​ឆ្នាំ​១៩៥៣។​ ព្រះ​អង្គ​បាន​បន្សល់​ទុក​​នូវ​ស្នាព្រះហស្ត​ជា​ច្រើន​ដល់ ​​កូន ចៅ ចៅទូត ចៅ​លូត​​របស់​ព្រះអង្គ។ ព្រះ​អង្គ​បាន​ចូល​​ព្រះទិវង្គត​​ក្នុង​ព្រះជន្មាយុ ៩០ព្រះវស្សា​ដោយ​​ព្រះរោគាពាធ​ នា​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន។

សូម​ចុច​អាន៖ កម្រង​​ព្រះឆាយាល័ក្ខណ៍​សម្តេច​តា​​ចុង​ក្រោយ​​ កាលនៅ​មាន​ព្រះ​ជន្ម​​​ ​
សូម​ចុច​អាន៖
«ព្រះ​ឆាយាល័ក្ខណ៍​​សម្តេច​តា»​ ដែល​ដាក់​លក់​ព្រោង​​ព្រាត​លើ ebay
សូម​ចុច​អាន៖
ព្រះ​រាជ​ជីវ​ប្រវត្តិ​​​​​សង្ខេប​សម្ដេច​តា​

វិមាន​ព្រះ​បរម​រូប​​សម្តេច​តា​​

​២  John locke (២៩ សីហា ១៦៣២ – ២៨ តុលា​ ១៧០៤)
លោក John Lock ​គឺ​ជា​ទស្សនវិទូ ​និង​អ្នក​រូបវិទ្យា​ដ៏​ល្បីល្បាញ​មួយ​រូប​របស់​អង់គ្លេស ដែល​ទ្រឹស្ដី​របស់​លោក​​ភាគច្រើន​ត្រូវ​បាន​យក​មក​អនុវត្ត​យ៉ាង​​​​ទូលំទូលាយ​នៅ​​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​នា​សតវត្ស​ទី​២១​នេះ។ លោក​បាន​ទទួល​មរណភាព​ក្នុង​អាយុ ៧២​ឆ្នាំ។

៣​ លោក Charles Babbage ( ២៦ ធ្នូ ១៧៩១-១៨ តុលា ១៨៧១)
លោក ​Charles Babbage គឺ​ជា​​​អ្នក​វិទ្យាសាស្ត្រ​​ល្បីល្បាញ​មួយ​រូប​ដែល​​មាន​គំនិត​ផ្ដួចផ្ដើម​ផលិត​​ម៉ាស៊ីន​កុំព្យូទ័រ​ដំបូង​គេ​បង្អស់​​ និង ជា​ទស្សនវិទូ​​មួយ​រូប​របស់​​អង់គ្លេស​។ លោក​បាន​ទទួល​មរណភាព​ក្នុង​អាយុ ៧០​ឆ្នាំ។​

៤ លោក ​Franklin Pierce (២៣ វិច្ឆិកា ១៨០៤-៨ តុលា ១៨៦៩)
លោក​Franklin Pierce  គឺ​ជា​ប្រធានាធិបតី​ទី​១៤ ​របស់​សហរដ្ឋ​អាមេរិក​ មក​ពី​​គណបក្ស​សាធារណរដ្ឋ ដែល​មាន​ភាព​ល្បីល្បាញ​បំផុត​ក្នុង​សង្គ្រាម​អាមេរិក និង​មិកស៊ិក​។ លោក​ជា​បុគ្គល​មួយ​រូប​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​​​អាមេរិក​ភាគច្រើន​ចូលចិត្ត​លោក​មុន​នឹង​ក្លាយ​ជា​ប្រធានាធិបតី។ លោក​បាន​ទទួល​មរណភាព​ក្នុង​អាយុ ៦៥​ឆ្នាំ។

៥ លោក Võ Nguyên Giáp  ( ២៥ សីហា ១៩១១ – ៤ តុលា ២០១៣)
លោក ​​​Võ Nguyên Giáp គឺ​ជា​វីរបុរស​​របស់​ប្រទេស​​វៀតណាម​​ ដែល​​រូប​លោក​​នេះ​​ហើយ​​​ធ្វើ​ឲ្យ​វៀតណាម​​​​យក​ឈ្នះ​លើ​​ សមរភូមិ​សង្គ្រាម​​​បណ្ដេញ​មហាអំណាច​​ធំៗ​គឺ​បារាំង និង​អាមេរិក​ចេញ​​ពី​ទឹកដី​​​របស់​ខ្លួន​​យ៉ាង​អាម៉ាស់មុខ​បំផុត​ក្នុង​ អំឡុង​ទសវត្ស​រ៍​ទី​ ៥០​និង​៧០។​​​​​​​​ លោក​បាន​ទទួល​មរណភាព​ក្នុង​អាយុ​១០២​ឆ្នាំ។

៦ លោក​ Steve Jobs  ( ២៤ កុម្ភៈ ១៩៥៥-៥ តុលា ២០១១)

លោក Steven Paul ឬ ដែល​គេ​បាន​ស្គាល់​ជា​ទូទៅ​ថា Steve Jobs នោះ​គឺ​ជា​ស្ថាបនិក​​ដ៏​ល្បីល្បាញ​មួយ​រូប​​របស់​ក្រុមហ៊ុន​Apple។ លោក​បាន​ទទួល​មរណៈ​ភាព​ដោយ​សារ​តែ​មាន​ជំងឺ​មហារីក​លំពែង​ដ៏​ធ្ងន់ធ្ងរ​​ក្នុង​អាយុ​ ៥៦​ឆ្នាំ។

សូម​ចុច​អាន៖ ​រំលឹក​ខួប​មរណភាព ២ឆ្នាំ​​របស់​លោក Steve Jobs
សូម​ចុច​អាន៖ រក​ឃើញ​កំណប់​របស់ Steve Jobs កាល​ពី​ជាង​៣០ឆ្នាំ​​មុន
សូម​ចុច​អាន៖
Steve Jobsមាន​អាថ៌កំបាំង​អ្វី​ខ្លះ?​

អត្ថបទ៖ Narin
ប្រភព៖ Wikipedia
រូបភាព៖theguardian