iPhone ជំនាន់​ចុង​ក្រោយ​របស់ Apple ដែល​ទើប​ចេញ​លក់​ថ្មីៗ​ក្នុង​ឆ្នាំ ២០១៣​នេះ មាន​រហូត​ដល់​ទៅ​ពីរ​ម៉ូដែល​គឺ iPhone 5S និង iPhone 5C។ រំលឹក iPhone ជំនាន់​ដំបូង​គេ (iPhone Original ឬ iPhone 2G) ត្រូវ​បាន​ក្រុមហ៊ុន​បើក​សករាជ​តាំង​ពី​ឆ្នាំ ២០០៧ ម្ល៉េះ។ គិត​មក​ទល់​នឹង​ពេល​នេះ គឺ​មាន​អាយុកាល ៨ឆ្នាំ ហើយ​ឡើង​មក​ដល់ iPhone ជំនាន់​ទី ៧ ហើយ។

អាន៖ Apple ក្លាយក្រុមហ៊ុន​មាន​​ស្លាកយីហោ​ល្បី​បំផុត​លើ​លោក

វីដេអូ​នេះ​គ្រាន់​តែ​ចង់​រំលឹក​ពី​អតីតកាល ដំណើរ​វិវត្ត​ទៅ​មុខ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ប៉ុណ្ណោះ។ តាម​រយៈ​វីដេអូ​បង្ហាញ​គ្រប់​ជំនាន់ iPhone ទាំង​អស់​ចាប់​ពី iPhone ដំបូង​បំផុត​មក​ដល់​ពេល​នេះ (iPhone 2G, iPhone 3G, iPhone 3GS, iPhone 4G, iPhone 4S, iPhone 5, iPhone 5C/5S) គេ​បាន​ធ្វើតេស្ត​ប្រៀបធៀប​គ្នា ដូច​ជា​ការ​អូស (slide to unlock), restart, ​បើក Browser, និង​ត្រលប់​មក Home Screen ដោយ​ចុច​លើ​ប៊ូតុង Home។

ជា​លទ្ធផល ឃើញ​ថា iPhone ទាំង​អស់​នេះ​មាន​ល្បឿន​ខុស​គ្នា​ទៅ​តាម​ជំនាន់​ថ្មី​ចាស់។ iPhone ជំនាន់​ចុង​ក្រោយ iPhone 5S បាន​បំពាក់ 64-bit A7 processor មាន​សមត្ថភាព​ខ្ពស់​ជាង​គេ​បំផុត។ សូម​ទស្សនាវីដេអូឃ្លិប៖

អាន៖ មើល​វីដេអូ​តេស្ត​ Browser នេះ​រួច ​ប្រិយមិត្ត​នឹង​ដឹងថា​ iPhone 5S ខ្លាំង​ជាង​​ Galaxy S4?

​ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ geeky-gadgets