Breaking News
Loading...
Saturday, October 12, 2013

ជនសង្ស័យម្នាក់ ក្រោយឆក់ ទូរស័ព្ទដៃ IPHONE 4 បានសំរេច ប្រឈមនិង ចំណាត់ការ របស់តុលាការ


ប្រភព ដើមអម្ពិល

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ប្រឈមនិងចំណាត់ការ របស់តុលាការ ក្រោយពីសមត្ថកិច្ច ឃាត់ខ្លួនបានជាក់ស្តែង ខណៈដែលជនសង្ស័យ បានធ្វើសកម្មភាព ឆក់យកទូរស័ព្ទដៃ IPHONE4 បានសំរេចពីសិស្សសាលាម្នាក់ ។

មន្ត្រីនគរបាលខណ្ឌទួលគោក បាននិយាយថា អំពើឆក់យកទូរសព្ទ័ដៃខាងលើបានកើតឡើងកាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ វេលាម៉ោងប្រហែល ១និង៤០នាទីនៅ ចំណុចមុខផ្ទះលេខ១៣៥E0 ផ្លូវលេខ១៣២ ក្រុមទី៣ ភូមិ១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនសង្ស័យម្នាក់នេះត្រូវបាន សមត្ថកិច្ច ប្រាប់ថាឈ្មោះ សោម ឌីណា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៦ ផ្លូវលេខ១៣៨ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ លី សុភា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សវិទ្យាល័យជាស៊ីមសន្ធរម៉ុក ស្នាក់នៅផ្ទះលេខ៣០ ផ្លូវលេខ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មន្ត្រីដដែលបានបន្តរថា នៅមុនពេលកើតហេតុក្មេងប្រុសរងគ្រោះ ឈ្មោះ លី សុភា និង មិត្តភក្តិម្នាក់ ឈ្មោះមាន រិទ្ទរតនៈ បានដើរចេញពីរៀនគួរ ពេលដើរមកដល់កន្លែងកើតហេតុ ជនរងគ្រោះបានលើកទូរស័ព្ទដើម្បី និយាយ ស្រាប់តែជនសង្ស័យម្នាក់ធ្វើ សកម្មភាពលួចឆក់ទូរស័ព្ទដៃ ម៉ាក IPHONE4 ពណ៌ស របស់ក្មេង ប្រុសរងគ្រោះ ហើយរត់គេចខ្លួនតែម្តង។

ក្នុងស្ថានភាពនោះជនរងគ្រោះ ក៏បានស្រែកឆោឡោថាចោរៗ និងបានដេញតាមចាប់ ជនសង្ស័យពីក្រោយ ហើយពេលដេញនិងស្រែក ឆោឡោនោះក៏បានជួបកម្លាំងនគរបាល ប៉ុស្តិ៍ រដ្ឋបាលទឹកល្អក់ទី១ ដែល កំពុងល្បាតការពារ សុវត្ថិភាពនៅក្នុងមូលដ្ឋានទើបធ្វើអន្តរាគមន៍ដោយឃាត់ខ្លួន ជនសង្ស័យ ម្នាក់នេះ បានជាក់ស្តែងតែម្តង ។

បច្ចុប្បន្នជនសង្ស័យ ខាងលើកំពុងឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីសាកសួរ និង ត្រៀមកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved