Breaking News
Loading...
Tuesday, October 29, 2013

តោះមើល ការតុបតែងប្លែកៗ របស់ស្រីស្អាត សំរាប់ពិធីបុណ្យ Halloween


ពិធីបុណ្យ Halloween ជាពិធីបុណ្យ របស់ជនជាតិអឺរ៉ុប ដែលពួកគេ តែងតែ ប្រារព្ធធ្វើឡើង នៅចុងខែតុលា រៀងរាល់ឆ្នាំ ដោយពិធីបុណ្យនេះ ម្នាក់ៗ តែងតែ តុបតែងខ្លួនប្លែកៗ និង ដើរលងបន្លាច អ្នកដទៃ ក្នុងទិដ្ឋភាព សប្បាយរីករាយផងដែរ។

វប្បធម៌ទំនៀមទំលាប់អឺរ៉ុបនេះ បានសាយភាយ មកដល់ ទ្វីបអាស៊ីយើង រួមមានទាំងប្រទេសកម្ពុជាផងដែរ ពិសេសគឺ យុវវ័យតែម្ដង ដោយពួកគេ ច្នៃប្រឌិត ការស្លៀកពាក់ និង តែងខ្លួនទៅជា រូបបិសាចផ្សេងៗ ដែលជា ចំណីចក្ខុ អារម្មណ៍ថ្មីមួយទៀត។

ជាក់ស្ដែងដូចជានៅ ប្រទេស សាំងហ្គាពួរ កាលពីថ្ងៃ ២៦កន្លងទៅនេះ នៅឯរោងចក្រផលិតប៊ឺរ មួយកន្លែង បានប្រារព្ធ ពិធីបុណ្យ Halloweenនេះ ដោយអ្នកធ្វើការទាំងស្រី ទាំងប្រុស បានតុបតែងកាយប្លែកៗ ចំលែកៗ ម្យ៉ាងៗម្នាក់ ដោយ មានប្រឡាក់ទៅដោយឈាម សិប្បនិមិត្ត និង ពាក់ស្បែកមុខខ្មោច ក្លែងក្លាយផងដែរ។

ចង់ដឹងថា ការតុបតែងរបស់ពួកគេប្លែកយ៉ាងណា ទស្សនារូបភាពទាំងអស់គ្នា៖









ដោយ ជាតា

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved