Breaking News
Loading...
Wednesday, October 30, 2013

បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់​Google​កើន​អ្នក​ប្រើប្រាស់​៥៨%


បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់​Google​គឺ​ Google+ បាន​រក្សា​ចំនួន​អ្នក​ប្រើប្រាស់​ទាំង​ត្រដាបត្រដួស​ជាមួយ​នឹង​ការ​កើន​ឡើង​នៃ​អ្នក​ប្រើ facebook ចាប់​តាំង​ពី​​ក្រុមហ៊ុន​ឈាន​មុខ​គេ​លើ​ផ្នែក​searchលើ​ប្រព័ន្ធ​អ៊ីនធឺណិត​បាន​បើក​សេវា​ទំនាក់ទំនង​សង្គម​របស់​ខ្លួន​នៅ​ឆ្នាំ​2011 មក។ 

1383067066000-VicGundotra

 

Facebook មាន​អ្នក​ប្រើប្រាស់​សកម្ម​ជាង​មួយ​ពាន់​លាន​នាក់​ក្នុង​មួយ​ខែ ខណៈ​Twitter មាន​ត្រឹម​ជាង​២៣០​លាន។ 

លោក ហូរូវីត្ស បាន​និយាយ​ថា ក្រុម​ហ៊ុន​មិន​មែន​ផ្តោត​លើ​តែ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ទេ Google+ ក៏​សំខាន់​ផងដែរ​ក្នុង​ការ​ជួយ​ក្រុម​ហ៊ុន​ឱ្យ​កណត់​អត្តសញ្ញាណ​ និង​សម្គាល់​អ្នក​ប្រើប្រាស់​គ្រប់​សេវា​របស់​ខ្លួន​ដែល​រាប់​បញ្ចូល​ទាំង​ Search, Gmail និង YouTube។ 

លោក​បាន​ពន្យល់​ថា “បេសកកម្ម​ទាំង​ពីរ​ពិត​ជា​ប្រសើរ Google+ បង្កើត​បណ្ដាញ​ទំនាក់ទំនងដែល​ផ្ដល់​ឱ្យ​នូវ​សញ្ញាណ​​ជាប់​ទាក់ទង​គ្នា​នៃ​មនុស្ស​ម្នាក់​​ខណៈ​ដែល​ពួក​គេ​ប្រើ​ផលិតផល​ផ្សេង​ទៀត​របស់​Google”។ 

ប្រការ​នោះ​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ផលិតផល​ទាំង​នោះ ប៉ុន្តែ​វា​ក៏​ជួយ​Google ឱ្យ​បម្រើ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​កាន់​តែ​ប្រសើរ​ឡើង​ផងដែរ ដែល​នោះ​ជា​ស្នូល​នៃ​ពាណិជ្ជកម្ម​របស់​ខ្លួន។ “គោល​បំណង​របស់​Google+ គឺ​ធ្វើ​ឱ្យ​សេវា​របស់​Google ទាំង​អស់​ប្រសើរ​ឡើង រាប់​បញ្ចូល​ទាំង​ការ​ផ្សាយ​ពាណិជ្ជកម្ម”។ 

ក្រុមប្រឹក្សា​ប្រតិបត្តិ​បាន​បង្ហើប​ឱ្យ​ដឹង​ពី Auto Awesome Movie ដែល​ជាសេវា​ថ្មី​មួយ​ដែល​ជួយ​ឱ្យ​អ្នក​ប្រើ Google+ បង្កើត​ភាពយន្ត​ពី​ការ​ប្រមូល​ផ្ដុំ​វីដេអូ​ឃ្លិប​ដែល​ត្រូវ​បាន​uploadចូល​បណ្ដាញ​ទំនាក់ទំនង​សង្គមមួយ​នេះ៕

 

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved