​ប្រធាន​ក្រុម​ហង្ស​ក្រហម​ Liverpool ​កីឡាករ​ ​Steven Gerrard ​បាន​ទាត់​ចោល​ការ​រិះគន់​ដែល​ថា​កីឡាករ​អង់គ្លេស​អត់​យក​ចិត្ត​ទុកដាក់​ចំពោះ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​។​

អត្ថបទ​៖ Wilshere ទទួល​ស្គាល់​កំហុស​​រឿង​ជក់​បារី ក្រោយ​ត្រូវ​មាត់ Wenger

​បរាជ័យ​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​នា​ពេល​កន្លង​មក​ ដូច​ជា​ការ​មិន​បាន​ឡើង​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ​ (វគ្គ​១៦​ក្រុម​ចុង​ក្រោយ​) ​នៃ​​ពាន​រង្វាន់​ Euro 2008 ​នាំ​ឱ្យ​មាន​ការ​ចោទ​ប្រកាន់​ថា​ដោយសារ​តែ​កីឡាករ​អង់គ្លេស​ម្នាក់​ៗ​មិន​សូវ​ខ្វល់​ខ្វាយ​ពី​ក្រុម​ជម្រើស​ ពោល​គឺ​គិត​តែ​ពី​ក្លិប​ប៉ុណ្ណោះ​។ ​ប៉ុន្តែ​​​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​នា​ពេល​បច្ចុប្បន្ន​ច្រានចោល​ការ​ទិតៀន​នេះ​។​

កីឡាករ​ដែល​រួមរស់​ជាមួយ​ក្លិប​ Liverpool ​​តាំង​ពី​ដើម​អើយ​មក​រូប​នេះ​​តប​ថា​៖ “ការ​​លើក​ឡើង​បែប​នោះ​គ្មាន​ន័យ​ទាល់​តែ​សោះ​។ ​ពួក​យើង​ឈឺចាប់​អស់​រយៈ​ពេល​យ៉ាង​យូរ ​បន្ទាប់​ពី​ក្រុម​ជម្រើស​ជាតិ​មិន​បាន​ឡើង​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ​ Euro 2008​។ ​ពួក​យើង​ខ្វល់ខ្វាយ​ចំពោះ​ក្រុម​ជម្រើស​ជាតិ​យ៉ាង​ពិត​ប្រាកដ​។ ជឿ​ជាក់​លើ​សម្ដី​ខ្ញុំ​ចុះ ពួក​យើង​ខ្វល់ខ្វាយ​មែន ហើយ​គ្មាន​អ្នក​ណា​ខ្វល់ខ្វាយ​ជាង​កីឡាករ​យើង​ផ្ទាល់​នោះ​ទេ​។ ​ពួក​យើង​ដឹង​ថា​អ្នក​គាំទ្រ​និង​សារព័ត៌មាន​ មាន​មហិច្ឆតា​ចង់​ឃើញ​អង់គ្លេស​ជោគជ័យ​ ប៉ុន្តែ​ពួក​គេ​មិន​បាន​ដឹង​ពី​ការ​ប្រឹងប្រែង​របស់​យើង​ឡើយ​”​។​

ខ្សែ​បម្រើ​ជើង​ចាស់​វ័យ​៣៣​ឆ្នាំ​​ខាង​លើ​នឹង​ត្រូវ​​ពាក់​ស្លាក​ប្រធាន​ក្រុម​ពេល អង់គ្លេស ប្រកួត​ជម្រុះ World Cup 2014 ទល់​នឹង ម៉ុងតេណេក្រូ និង ប៉ូឡូញ នៅ​កីឡដ្ឋាន​ជាតិ Wembley ទាំង​ពីរ​ប្រកួត​។ បើ​ឈ្នះ​ទាំង​ពីរ​ប្រកួត​ចុង​ក្រោយ​នេះ ក្រុម​របស់​លោក Roy Hodgson នឹង​​មាន​ឈ្មោះ​​ទៅ​លេង​​ជុំ​ផ្ដាច់ព្រ័ត្រ​នៅ​ប្រេស៊ីល​ដោយ​ស្វ័យ​ប្រវត្តិ​នា​​ខែ​មិថុនា​ឆ្នាំ​២០១៤​ ខណៈ​បច្ចុប្បន្ន​ ​អង់គ្លេស ​លើស​ ​អ៊ុយក្រែន ​និង ​ម៉ុងតេណេក្រូ ​តែ​១​ពិន្ទុ​ប៉ុណ្ណោះ​ ស្រប​ពេល​ ប៉ូឡូញ ដេញ​ពី​ក្រោយ​២​ពិន្ទុ​។​

អត្ថបទ​៖ Gerrard ត្រូវ​គេ​គម្រាម​សម្លាប់​នៅ​កន្លែង​ហ្វឹកហាត់​មុន​ប្រកួត​យប់​នេះ

​ឈ្នះ​មួយ​ស្មើ​មួយ​ ក៏​គ្រប់គ្រាន់​ដែរ​ ក្នុង​ករណី ​អ៊ុយក្រែន ​មិន​អាច​យក​ឈ្នះ​ ប៉ូឡូញ ​ក្នុង​ទីក្រុង​ Kiev ​នា​ថ្ងៃ​សុក្រ​បាន​ ប៉ុន្តែ​ប្រសិន​បើ​រក​បាន​តិច​ជាង​៤​ពិន្ទុ​ពី​ការ​ប្រកួត​ពីរ​លើក​ចុងក្រោយ​នេះ ​ក្រុម​តោ​កំណាច អាច​ត្រូវ​ប្រកួត​ Play-off ​ឬ​​ធ្លាក់​តែ​ម្ដង​៕​

ពិន្ទុ​ពូល H

បញ្ជី​កីឡាករ​២៣​នាក់​ដែល​លោក Roy Hodgson បាន​ជ្រើសរើស​ដើម្បី​ត្រៀម​ប្រកួត​ទល់​នឹង ម៉ុងតេណេក្រូ និង ប៉ូឡូញ

តួនាទី​ ឈ្មោះ​កីឡាករ​ អាយុ​ ធ្លាប់​ចូល​លេង​ មក​ពី​ក្លិប​
អ្នកចាំទី​ Joe Hart ២៦​ឆ្នាំ​ ៣៥​ដង​ Man City
អ្នកចាំទី​ John Ruddy ២៦​ឆ្នាំ​ ១​ដង​ Norwich
អ្នកចាំទី​ Fraser Forster ២៥​ឆ្នាំ​ ០​ដង​ Celtic
ខ្សែ​ការពារ​ Phil Jagielka ៣១​ឆ្នាំ​ ២១​ដង​ (រក​បាន​១​គ្រាប់) Everton
ខ្សែ​ការពារ​ Leighton Baines ២៨​ឆ្នាំ​ ១៩​ដង​ (រក​បាន​១​គ្រាប់) Everton
ខ្សែ​ការពារ​ Gary Cahill ២៧​ឆ្នាំ​ ១៩​ដង​ (រក​បាន​២​គ្រាប់) Chelsea
ខ្សែ​ការពារ​ Phil Jones ២១​ឆ្នាំ​ ៨​ដង​ Man Utd
ខ្សែ​ការពារ​ Kyle Walker ២៣​ឆ្នាំ​ ៨​ដង​ Spurs
ខ្សែ​ការពារ​ Chris Smalling ២៣​ឆ្នាំ​ ៦​ដង​ Man Utd
ខ្សែ​ការពារ​ Kieran Gibbs ២៤​ឆ្នាំ​ ២​ដង​ Arsenal
ខ្សែ​បម្រើ​ Steven Gerrard ៣៣​ឆ្នាំ​ ១០៥​ដង​ (រក​បាន​២០​គ្រាប់) Liverpool
ខ្សែ​បម្រើ​ Frank Lampard ៣៥​ឆ្នាំ​ ១០០​ដង​ (២៩​គ្រាប់) Chelsea
ខ្សែ​បម្រើ​ James Milner ២៧​ឆ្នាំ​ ៤១​លើក​ (រក​បាន​១​គ្រាប់) Man City
ខ្សែ​បម្រើ​ Michael Carrick ៣២​ឆ្នាំ​ ២៩​ដង​ Man Utd
ខ្សែ​បម្រើ​ Tom Cleverley ២៤​ឆ្នាំ​ ១១​ដង​ Man Utd
ខ្សែ​បម្រើ​ Jack Wilshere ២១​ឆ្នាំ​ ១០​ដង​ Arsenal
ខ្សែ​បម្រើ​ Ross Barkley ១៩​ឆ្នាំ​ ១​ដង​ Everton
ខ្សែ​បម្រើ​ Andros Townsend ២២​ឆ្នាំ​ ០​ដង​ Spurs
ខ្សែ​ប្រយុទ្ធ​ Wayne Rooney ២៧​ឆ្នាំ​ ៨៤​ដង​ (រក​បាន​៣៦​គ្រាប់) Man Utd
ខ្សែ​ប្រយុទ្ធ​ Jermain Defoe ៣១​ឆ្នាំ​ ៥៤​ដង​ (រក​បាន​១៩​គ្រាប់) Spurs
ខ្សែ​ប្រយុទ្ធ​ Danny Welbeck ២២​ឆ្នាំ​ ១៨​ដង​ (រក​បាន​៨​គ្រាប់) Man Utd
ខ្សែ​ប្រយុទ្ធ​ Daniel Sturridge ២៤​ឆ្នាំ​ ៦​ដង​ (រក​បាន​១​គ្រាប់) Liverpool
ខ្សែ​ប្រយុទ្ធ​ Rickie Lambert ៣១​ឆ្នាំ​ ៣​ដង (២​គ្រាប់) Southampton

​ប្រែ​សម្រួល​៖ យ៉ុង ម៉ុងហាក់
​ប្រភព​&​រូបថត​៖​ foxsportsasia