ថ្មីៗ​នេះក្រុមហ៊ុន​បច្ចេកវិទ្យាជប៉ុន Fujitsu បាន​ប្រកាស​ចេញ ultrabook មាន​អេក្រង់​បទ​អាច​បង្វិល​បាន​យ៉ាង​ទំនើប​អស្ចារ្យ រួម​ជា​មួយ​លក្ខណៈ​សម្បត្តិ​ខ្ពស់​មិន​ធម្មតា​ឈ្មោះ​ថា LIFEBOOK U904។

អាន៖ Panasonic បញ្ចេញ​ Ultrabook ថ្មី​កាត់ Tablet មិន​ធម្មតា​​បត់​បាន ៣៦០ដឺក្រេ

LIFEBOOK_T904

លក្ខណៈ​សម្បត្តិ​របស់ ultrabook ទំនើប​ខាង​លើ​នេះ​រួម​មាន អេក្រង់ IGZO ទំហំ ១៤អ៊ីញ ជា​មួយ resolution 3200 x1800px មាន​ប្រព័ន្ធ​បណ្ដាញ 3G/4G LTE ប្រព័ន្ធ​ប្រតិបត្តិការ Windows 7 Profesional 64-bit ​អាច​​ update ឡើង​ទៅ Windows 8.1 Pro 64-bit ហើយ CPU ពី Core i5-4200U ទៅ Core i7-4600U និង​​​ថែម​មាន​បំពាក់​ក្រាហ្វិក Intel HD Graphics 4400។ រីឯ RAM ទំហំ 10GB ហើយ​ផ្ទុក​ទិន្នន័យ​នៅ​លើ hybrid HDD/SSD drive បាន 512GB។ កុំព្យូទ័រ​ស៊េរី​ថ្មី​នេះ​ប្រើ​បច្ចេកវិទ្យា Intel Dual Band Wifi N 7260 a/b/g/n និង​មាន Bluetooth។

តំណភ្ជាប់​ផ្សេងៗ​មាន​ដូច​ជា ៖ រន្ធ USB 3.0 ចំនួន ២​ HDMI, Ethernet, SD card slot។ ថ្ម​កាន់​បាន ១០ម៉ោង។ ទម្ងន់​របស់ LIFEBOOK U904 គឺ ១,៣៩ក្រាម និង​មាន​កម្រាស់​ស្ដើង​ត្រឹមតែ ១៥,៥មីលីម៉ែត្រ។

តម្លៃ​ពុំ​មាន​ការ​បញ្ជាក់​ឡើយ តែ​ប្រភព​ឱ្យ​ដឹង​ថា Ultrabook ទំនើប​បង្វិល​បាន​ខាង​លើ​អាច​នឹង​ចេញ​លក់​នៅ​ពាក់​កណ្ដាល​ខែ​តុលា​នេះ​ហើយ។

សូម​ចុច​អាន៖ Lenovo ចេញ Ultrabook ដ៏​ទំនើប​ បត់​បាន ៣០០ដឺក្រេ​

ចុច​ត្រង់​នេះ ដើម្បី​អាន​និយមន័យ Ultrabook …

ចុច​ត្រង់​នេះ ដើម្បី​តាមដាន​ផលិតផល​បច្ចេកវិទ្យា​ថ្មីៗ …