ខ្សែបម្រើកណ្ដាល Darren Fletcher របស់ក្រុមបិសាចក្រហម Manchester United ចាប់ផ្ដើមចូលហ្វឹកហាត់ឡើងវិញហើយ ក្រោយជាពីជំងឺដំបៅពោះវៀនធំដែលបានបង្អាក់អាជីពរបស់គេអស់ជិតពីរឆ្នាំ។
អត្ថបទ៖ បិសាចក្រហមបញ្ចេញរូបថតក្រុមលើកដំបូង ចាប់តាំងពី Sir Alex ចូលនិវត្តន៍
កីឡាករដែលនៅជាមួយក្រុមបិសាចក្រហមតាំងពីតូចក្រូចឆ្មារូបនេះបានសម្រាកពីបាល់ទាត់ក្នុងខែធ្នូឆ្នាំ២០១១ ដើម្បីព្យាបាលបញ្ហាមេរោគនៅពោះវៀនធំ រហូតដល់ខែកញ្ញាឆ្នាំ២០១២ទើបត្រលប់ចូលលេងបាន។ ប៉ុន្តែដោយសារជំងឺរើឡើងវិញ នៅខែធ្នូឆ្នាំ២០១២ ប្រធានក្រុមជម្រើសជាតិស្កុតឡែនវ័យ២៩ឆ្នាំរូបនេះត្រូវបាត់មុខពីទីលានម្ដងទៀតដើម្បីទទួលការវះកាត់។ កន្លងមក មានការប៉ាន់ស្មានថា បេក្ខភាព PFA Premier League Team of the Year រដូវកាល២០០៩-១០ រូបនេះអាចនឹងចូលនិវត្តន៍មុនកំណត់ទៀតផង។
អត្ថបទ៖ Fletcher មិនអាចលេងរហូតដាច់រដូវកាល
ប៉ុន្តែពេលនេះ រូបគេវិលមកហ្វឹកហាត់សាជាថ្មី ហើយកៀកនឹងទទួលបានឱកាសចូលលេងឱ្យក្រុមបិសាចក្រហមឡើងវិញផងដែរ ស្របពេលអ្នកចាត់ការសញ្ជាតិស្កុតឡែន David Moyes ក៏បានបញ្ចូលឈ្មោះគេក្នុងបញ្ជីកីឡាករផ្លូវការទាំង២៥នាក់សម្រាប់លេងក្នុងក្របខ័ណ្ឌ Barclays Premier League។
អត្ថបទ៖ ទិដ្ឋភាពដ៏រំជួលចិត្តនៅ Old Trafford យប់មិញ
ការត្រលប់របស់ Fletcher គឺជាដំណឹងរីករាយមួយសម្រាប់លោក Moyes ដែលកំពុងរងសម្ពាធខ្លាំងដោយសារក្រុមបិសាចក្រហមចេញដេប៉ារដូវកាលថ្មីនៃ Premier League យ៉ាងយ៉ាប់បំផុតមិនធ្លាប់មានចំពោះក្រុមមួយនេះក្នុងរយៈពេល២៤ឆ្នាំចុងក្រោយ៕
0 comments:
Post a Comment