១៩៨ ជាចំណាត់ថ្នាក់ថ្មីរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប្រចាំខែតុលានេះ នៅក្នុងតារាងចំណាត់ថ្នាក់ក្រុមបាល់ទាត់ទូទាំងពិភពលោក FIFA World Ranking ដែលចាត់ថ្នាក់ដោយសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ចេញផ្សាយកាលពីល្ងាចថ្ងៃទី ១៧ តុលា ម្សិល ខណៈកាលពីខែកញ្ញា កម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ១៩៩។
ក្រុមជម្រើសជាតិកម្ពុជា នាពេលកន្លងមក
យោងតាមតារាងចំណាត់ថ្នាក់ខាងលើបង្ហាញថា កម្ពុជានៅតែសម្ងំដាបបាតតារាងដដែល បើប្រៀបទៅនឹងប្រទេសអាស៊ានទាំង១១ និងឈរលេខ៤៤ក្នុងចំណោម៤៦ប្រទេសនៅអាស៊ី។ ចំណែកប្រ៊ុយណេ និងទីម័រខាងកើត ដែលឈរលំដាប់លេខ១៨២ស្ទួន កាលពីខែមុន ត្រូវធ្លាក់មកនៅលេខ១៩៣ស្ទួនវិញ។ ងាកទៅមើលក្រុម ឡាវ ផ្លោះពីលេខ១៧២ទៅ១៦៧ ឯ ឥណ្ឌូណេស៊ី ឡើងពី១៧០ទៅ១៦២ ស្របពេល ម៉ាឡេស៊ី កើនមួយលំដាប់ទៅលេខ ១៦០។
អត្ថបទពាក់ព័ន្ធ៖ ផ្អាករឿងតារា មកមើល Fashion ក្រុមជម្រើសជាតិម្ដងមើល៎!
សិង្ហបុរី ហក់បួនកាំទៅឈរនៅលេខ១៥៥ ហើយចំណាត់ថ្នាក់១៥១បានទៅ វៀតណាម ក្រោយកើនពី២លេខ ចំណែក មីយ៉ាន់ម៉ា ឈរលេខ១៤៩ កើនឡើងខ្ពស់ជាងគេរហូតដល់១៣លេខ។ ថៃ ធ្លាក់បួនកាំទៅលេខ១៤៣ ធ្វើឲ្យ ហ្វីលីពីន ក្លាយជាប្រទេសមានចំណាត់ថ្នាក់ខ្ពស់ជាងគេនៅអាស៊ាន ក្រោយកើនបួនកាំទៅឈរលេខ១៣៧។
| ចំណាត់ថ្នាក់ប្រទេសអាស៊ានក្នុង FIFA World Ranking ប្រចាំខែតុលា | |||||
| ល.រ | ប្រទេស | ចំណាត់ថ្នាក់ ពិភពលោក | ចំណាត់ថ្នាក់ នៅអាស៊ី | ចំណាត់ថ្នាក់ នៅអាស៊ាន | បម្រែបម្រួល ចំណាត់ថ្នាក់ |
| ១ | ហ្វីលីពីន | ១៣៧ | ២០ | ១ | ឡើង៤លេខ |
| ២ | ថៃ | ១៤៣ | ២២ | ២ | ចុះ៤លេខ |
| ៣ | មីយ៉ាន់ម៉ា | ១៤៩ | ២៥ | ៣ | ឡើង១៣លេខ |
| ៤ | វៀតណាម | ១៥១ | ២៧ | ៤ | ឡើង២លេខ |
| ៥ | សិង្ហបុរី | ១៥៥ | ២៩ | ៥ | ឡើង៤លេខ |
| ៦ | ម៉ាឡេស៊ី | ១៦០ | ៣១ | ៦ | ឡើង១លេខ |
| ៧ | ឥណ្ឌូណេស៊ី | ១៦២ | ៣២ | ៧ | ឡើង៨លេខ |
| ៨ | ឡាវ | ១៦៧ | ៣៦ | ៨ | ឡើង៥លេខ |
| ៩ | ប៊្រុយណេ | ១៩៣ | ៤២ | ៩ | ចុះ១១លេខ |
| ១០ | ទីម័រខាងកើត | ១៩៣ | ៤២ | ១០ | ចុះ១១លេខ |
| ១១ | កម្ពុជា | ១៩៨ | ៤៤ | ១១ | ឡើង១លេខ |
ចំពោះចំណាត់ថ្នាក់ពិភពលោកវិញ អេស្ប៉ាញ នៅតែរក្សាតំណែងកំពូលដដែល ខណៈ អាល្លឺម៉ង់ ឡើងមកលេខ២ ក្រោយរុញ អាហ្សង់ទីន ទៅលេខ៣៕
ព័ត៌មានជុំវិញក្រុមជម្រើសជាតិកម្ពុជាសូមចុចទីនេះ…
អត្ថបទ៖ រស់ កាណាល់
ប្រភព៖ FIFA
0 comments:
Post a Comment